អាជីព
ចរិតបុគ្គលិក ៥ប្រភេទ ក្រុមហ៊ុននីមួយៗមិនអាចខ្វះបាន
ក្រុមហ៊ុនដែលមានការរីកចម្រើនតែងពឹងផ្អែកចាំបាច់ ការសហការគ្រប់ផ្នែកទើបដំណើរការល្អ បានន័យថា ទាំងមេដឹកនាំ ទាំងបុគ្គលិក ជាចំណែកនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។

ការដែលមានមេដឹកនាំពូកែ ជារឿងល្អមួយ ហើយការដែលមានបុគ្គលិកឆ្នើម នោះរឹតតែអំណោយផលល្អសម្រាប់ក្រុមហ៊ុនទាំងឡាយ។
ប្រសិនបើស្ថាប័នទាំងឡាយណាបានបុគ្គលិកមានលក្ខណៈទាំង ៥ ខាងក្រោមមកធ្វើការ នោះជាសញ្ញាល្អកំពុងជំរុញក្រុមហ៊ុនឲ្យរីកចម្រើន៖
១. ធ្វើការដោយការពេញចិត្ត

បុគ្គលិកមិនស្រឡាញ់អ្វីដែលខ្លួនកំពុងធ្វើ រមែងមានអារម្មណ៍រងសម្ពាធ ព្រមទាំងមិនបានខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្តនោះទេ។ ដូច្នេះក្រុមហ៊ុនមួយដែលមាននិយោជិកស្រឡាញ់ការងាររបស់ខ្លួន មិនយូរស្ថាប័ននឹងរីកចម្រើន ព្រោះបុគ្គលិកស្រឡាញ់ការងារតែងតែខិតខំបំពេញតួនាទីអស់ពីសមត្ថភាព។
២. ធ្វើការជាមួយគោលដៅច្បាស់
បុគ្គលិកឆ្នើមរមែងព្យាយាមសម្រេចគោលដៅតូចៗទាំងឡាយដែលស្ថាប័នបានដាក់ឲ្យខ្លួនបំពេញបានល្អបំផុត។ ពួកគេមិនធ្វើការដោយសារតែប្រាក់ខែតែមួយមុខនោះទេ តែធ្វើដើម្បីសម្រេចគោលដៅ ក្នុងន័យចង់ឃើញការងាររបស់ខ្លួនក៏ដូចជាក្រុមហ៊ុនទាំងមូលមានការអភិវឌ្ឍកាន់តែប្រសើរ។
៣. ធ្វើការដោយភាពអត់ធ្មត់
នៅក្នុងការបំពេញការងារប្រាកដណាស់ថា បុគ្គលិកនឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនជំពូក។ ប៉ុន្តែបុគ្គលិកឆ្នើម ពេលជួបបញ្ហាមិនចូលចិត្តរអ៊ូរទាំច្រើន និងមិនបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនឡើយ។ ជំនួសឱ្យការរអ៊ូរទាំ ពួកគេយកពេលវេលាខិតខំរកដំណោះស្រាយដែលនៅចំពោះមុខ។
៤. ធ្វើការប្រកបដោយទំនួលខុសត្រូវ
បើទោះបីជាពេលនេះ ខ្លួនត្រឹមតែជាបុគ្គលិកសាមញ្ញធម្មតាម្នាក់ក៏ដោយ ប៉ុន្តែពួកគេមានការទទួលខុសត្រូវនូវរាល់កិច្ចការងារដែលខ្លួនបានធ្វើ។ ពួកគេហ៊ានទទួលស្គាល់កំហុសនៅពេលធ្វើខុស ហ៊ានប្ដេជ្ញាចិត្តកុំឱ្យកំហុសកើតឡើងម្ដងទៀត និង ប្ដេជ្ញាចិត្តក្នុងការបង្កើតនូវលទ្ធផលលើសពីការរំពឹងទុករបស់ស្ថាប័ន។
៥. ធ្វើការជាមួយការអភិវឌ្ឍន៍ខ្លួន

បុគ្គលិកដែលមានផ្នត់គំនិតរីកចម្រើន ជាបុគ្គលមិនដែលបោះបង់ការរៀនសូត្រនោះទេ។ ពួកគេនឹងនៅតែបន្តខិតខំសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនជាប្រចាំ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលប្រសើរឡើងជាងមុនជានិច្ច៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រកាន់សកម្មភាព ៥នេះ កុំបាច់ឆ្ងល់ហេតុអី ធ្វើការកន្លែងណា ក៏នៅមិនបានយូរ
ចុចអាន គន្លឹះធំៗ ៨ ដោះស្រាយបញ្ហា ជាមួយមេកោយគ្មានសមត្ថភាពដឹកនាំ ពូកែតែបង្គាប់បញ្ជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


