Connect with us

អាជីព

ចំណុចធំៗ សិស្ស-និស្សិតទើបបញ្ចប់ការសិក្សា ឬ Internship គួរធ្វើនៅកន្លែងការងារលើកដំបូង

បានផុស

នៅ

មានមនុស្សច្រើនណាស់ នៅពេលឈានដល់វ័យចូលធ្វើការ នឹងមានអារម្មណ៍តានតឹង ឬរំភើបលាយឡំគ្នា។ ជំហានមួយទៀតដែលយើងត្រូវប្រឈមមុខគឺ ជានិស្សិតថ្មីនៅកន្លែងធ្វើការ។ ការចាប់ផ្តើមដំបូង យើង​នឹង​ក្លាយ​ជា​មនុស្ស​ដែល​គ្មាន​បទពិសោធន៍​ពី​មុន មិន​ដឹង​ទាំង​ការងារ​ និង​ជីវិត​នៅ​កន្លែង​ធ្វើ​ការ។​

ទោះ​ជា​យ៉ាង​ណា ​នោះ​គឺ​ជា​អ្វី​ដែល​យើង​អាច​រៀន​បាន ទោះបីជាវាត្រូវការពេលវេលា​ខ្លះ​ក៏ដោយ។ ប្រសិនបើយើងជានិស្សិតទើបបញ្ចប់ការសិក្សា តើយើងគួរធ្វើសកម្មភាពបែបណា ដើម្បី​ត្រួសត្រាយ​ផ្លូវ ឲ្យ​ការងារ​ដំបូង​មាន​ភាពរលូនបំផុត?

១ បំពេញ​ភារកិច្ច​របស់​យើង​ឲ្យ​បាន​ល្អ និស្សិត​បញ្ចប់​ការ​សិក្សា ​ដែល​ទើប​បាន​ការងារ​​លើក​ដំបូង ​ប្រាកដ​ជា​មាន​អារម្មណ៍​រំភើប​ចំពោះ​ការ​ផ្លាស់ប្ដូរ​នេះ។ ការ​ផ្លាស់ប្ដូរ​ពី​ជីវិត​នៅ​សាលា​ ទៅ​ជា​អ្នក​ធ្វើការ​ពេញ​ម៉ោង​ គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ។ ​គ្រប់​និស្សិតទាំងអស់ ​មិន​អាច​កែ​ឥរិយាបថ​បាន​រហ័ស ទាំង​អារម្មណ៍​ឆ្គង ហើយ​អ្វីៗ​គឺ​ខុស និង​ខុស​ទិសដៅ​ដែល​គេចង់បានភ្លាមៗ។ ដូច្នេះ​និស្សិត​​គួរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​ ដោយ​ធ្វើ​កិច្ចការ​​រ​ផ្ទាល់​ខ្លួន​ដូច​ជា មុខ​តំណែង ភារកិច្ច និង​ទំនួល​ខុស​ត្រូវ។ ដែល​រឿង​ទាំងនេះ​ យើង​នឹង​ដឹង​យ៉ាង​ប្រកៀក​តាំងពី​ពេល​ដាក់ពាក្យ​ចូល​ធ្វើការ និង​ទៅ​សម្ភាសន៍​ការងារ រួមទាំង​ជំនាញ​ផ្សេងៗ​ដែលបានបង្កើតឡើង ដើម្បីត្រៀមខ្លួន​ធ្វើការ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ យកចិត្តទុកដាក់​ចំពោះ​ការ​ស្វាគមន៍ និង​ការ​ណែនាំ​របស់​រៀមច្បង ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តរួមការងារ​ គឺជារឿងល្អ ហើយនិសិត្យ​គួរចាប់ផ្ដើម​ដោយ​ការ​សួរសួស្ដី សួរសុខទុក្ខ ដែល​វាហាក់​ដូច​ជា​រឿង​សាមញ្ញ​សម្រាប់​អ្នក​ណា​ក៏​អាចធ្វើបាន។ យើង​គួរ​តែ​បង្កើត​វា​ជា​ទម្លាប់។ កុំភ្លេចណែនាំខ្លួនឯងឲ្យរៀមច្បង ឬមិត្តរួមការងារ​បាន​ស្គាល់ទាំងអស់គ្នា។ ទុក​ខ្លួន​ឯង​ដោយ​ស្នាម​ញញឹម​រាក់ទាក់ បង្កើត​ចំណាប់​អារម្មណ៍​ដំបូងដោយសុភាពរាបសារ គោរពពួកគេ រួមទាំងព្យាយាមចងចាំឈ្មោះមិត្តរួមការងារឲ្យ​បានលឿន តាមដែលអាចធ្វើទៅបាន។ ត្រូវចងចាំថា ​ភាពរួសរាយរាក់ទាក់ នឹងធ្វើ​ឲ្យ​យើងមើលទៅគួរឲ្យស្រលាញ់ មិត្តរួមការងារ​ងាយ​ចងចាំ​យើង​ជាង​គេ​ ជា​ពិសេស​ការងារ​ក៏​រលូន​ទៅ​ជាមួយផងដែរ។

៣ កត់សម្គាល់ពីអ្វីដែលអ្នកដទៃធ្វើ វាជា​ការ​សង្កេត​មើល​នូវ​អ្វី​ ដែល​មិត្ត​រួម​ការងារ​​អង្គុយ​ក្បែរ​យើង​កំពុង​ធ្វើ។ ការកត់សំគាល់ ​អាច​ឲ្យ​យើង​ដឹងពីរបៀបធ្វើការនៅទីនេះ ​ជួយ​យើង​សម្រប​ទៅ​នឹង​កន្លែង​ធ្វើ​ការ​ថ្មី​បាន​លឿន​ជាងមុន។ វាក៏​អនុញ្ញាត​ឲ្យ​និស្សិត​ថ្មីថ្មោង​ដូចយើង ​មើល​ឃើញ​ទិដ្ឋភាព​ទូទៅនៃការងារផងដែរ។ យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​យក​តម្រាប់​តាម​អាកប្បកិរិយា​របស់​អ្នក​ដទៃ​នោះ​ទេ។ អ្វី​ដែល​មិន​សម​ហេតុផល ឬ​មិន​ចាំបាច់​ធ្វើ​ ក៏​អាច​ចៀស​បាន​ដែរ ។

៤ មិនយល់ត្រូវសួរ ចំនុច​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ដោយសារយើងជានិស្សិត​ទើប​បញ្ចប់​ការសិក្សា យើងមិនមាន​បទពិសោធន៍​អ្វីទាំងអស់។ យើងជាមនុស្សថ្មីដែលចាប់ផ្តើម​ពីដំបូង ផ្ដើម​ចេញ​ពី​មិន​ដឹង​អ្វី​ទាំង​អស់ ​នៅ​ទី​នេះ។ ភាគច្រើនរៀមច្បងរួមការងារ ឬ​អ្នក​គ្រប់គ្រង​នឹង​មក​បង្រៀន​យ៉ាង​ជិតស្និទ្ធ ដែល​អាច​ចំណាយពេល ប្រហែលជា១សប្តាហ៍ ឬ២​សប្ដាហ៍ មុន​ពេល​ពួកគេ​ហ៊ាន​ឲ្យយើង​ធ្វើការងារទាំងអស់​នោះ​ ដោយខ្លួនឯង។ ត្រូវប្រាកដថា​ សួរឲ្យ​បាន​ឆាប់ កុំ​បណ្ដោយ​ឲ្យ​ខ្លួនឯង​មាន​ការ​យល់​ច្រឡំ ដែលអាចឈានទៅ​បំផ្លាញ​ការងារ​របស់​អ្នក​ទៅថ្ងៃមុខ។

៥ សួររៀមច្បងដោយឆ្លាតវ៉ៃបំផុត ពេល​យើង​ចាប់​ផ្ដើម​ធ្វើ​ការ​មួយ​រយៈ​ប្រហែល​១-២​ខែ យើង​នឹង​ចាប់​ផ្ដើមចេះ​​កែ​សម្រួល​កំហុស​ដោយ​ខ្លួនឯង។ ប៉ុន្តែ​ឥឡូវ​នេះ យើង​លែង​ជា​មនុស្ស​​ដែល​គ្រប់​យ៉ាង​គឺ​សូន្យ​ហើយ។ ការ​សាកសួរ​រៀមច្បង​អាច​ត្រូវ​ការ​ការ​កែតម្រូវ​​មួយ​ចំនួន។ ការ​ធ្វើការ​ជាមួយ​អ្នកដទៃ និង​ធ្វើឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​ថា ​ពួកគេ​កំពុង​ជាប់​គាំង​ការងារ​របស់​ពួកគេ​ដែរ ដូច្នេះ​វិធី​សាមញ្ញ​បំផុត​ក្នុង​ការ​សួរ​សំណួរ ត្រូវមានយុទ្ធសាស្ត្រ​ ដូចជាមនុស្សវ៉ៃឆ្លាត​ ដែលមើលទៅដូចជាមនុស្សមានលក្ខណៈវិជ្ជាជីវៈជាង។

៦ ត្រូវមាន​ទំនាក់ទំនង​ច្រើន ជារឿងធម្មតា សម្រាប់អ្នកដែលទើបនឹងធ្វើការ អាចងាយស្រួលមើលអ្វីដែលអ្នកដទៃបង្រៀន។ បញ្ហាខ្លះអាចដោះស្រាយបានដោយខ្លួនឯង តែរឿងខ្លះមិនមែនទេ។ អ្វីដែលត្រូវធ្វើ គឺកុំនៅស្ងៀម ហើយបន្តព្យាយាមដូចជាគ្មានអ្វីកើតឡើង។ អ្វី​ដែល​ត្រូវ​និយាយ ត្រូវ​សួរ ចាំបាច់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព ទំនាក់ទំនងជាមួយ​ក្រុម​ឲ្យ​បានច្រើនតាមដែលអាចធ្វើទៅបាន។ កុំ​រ​អង្គុយ​ធ្វើ​ការ​ស្ងាត់​ៗ​តែ​ម្នាក់​ឯង ព្រោះ​បើ​បែប​នេះ អ្វី​ត្រូវ ឬ​ខុស ឬ​ការងារ​ខូច​គ្មាន​នរណា​ដឹង។ គ្មាននរណាម្នាក់អាចណែនាំបានទេ។ មុន​នឹង​ដឹង​ម្ដង​ទៀត ការងារ​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​ការងារ​មិន​អាច​ប្រើ​បាន។ វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​មិន​ទុក​ចិត្ត​ចំពោះ​យើង​ក្នុង​ការ​ធ្វើ​ការ ហើយអាចជាមុខសញ្ញាមនុស្សខ្ចិល។

៧ទន្ទេញ និង​អនុវត្ត រយៈពេលសិក្សាការងារ វត្ថុ​សំខាន់​មួយ​ដែល​មាន​នៅ​ជាមួយ​អ្នក​គ្រប់​ពេល ​គឺ​សៀវភៅ​កត់ត្រា​តូច​មួយ​ជាមួយ​ប៊ិច ឬ​ខ្មៅ​ដៃ ឬអ្នកអាច​ប្រើ​បច្ចេកវិទ្យា​នៅក្នុងទូរស័ព្ទដៃ​ដើម្បីជួយក៏បាន។ បើយើងមិនឆ្លាត យើង​មិន​អាច​ចាំ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​បាន​បង្រៀន​ក្នុង​ពេល​តែ​មួយ​ ជាមួយ​នឹង​ខួរក្បាល​ដ៏​តូច​មួយ​នេះ​ទេ គ្រាន់​តែ​ស្ដាប់​វា​មួយ​ភ្លែត​នោះ​នឹង​ភ្លេច​ទាំង​អស់។ ការ​រក្សា​ទុក​ទិនានុប្បវត្តិ​ នឹង​ជួយ​យើង​រក្សា​ព័ត៌មាន​លម្អិត​នៃ​កិច្ចការ​ទាំង​នោះ​ ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៨ រក្សា​សីលធម៌​សង្គម ចរិត​ជា​របស់​ដែល​មិន​ចាំ​បាច់​ត្រូវ​បង្រៀន អ្នក​រាល់​គ្នា​គួរ​មាន។ វាជា​របស់​ដែល​យើង​ត្រូវ​ប្រើ​ពេល​យើង​នៅ​ជាមួយគ្នា។ អត្តចរិត​ជួយ​បង្កើត​បរិយាកាស​ការងារ​កាន់​តែ​ប្រសើរ ហើយ​ការងារ​កាន់​តែ​អំណោយផល​ដល់ការ​កសាង​ទំនាក់ទំនង និង​ធ្វើការ​ជាមួយគ្នាជាងពេលមុនៗ។ សូមចាំ​ថា ពិភព​ការងារ ច្រើន​តែធ្វើការ​ជាក្រុម។ ដូច្នេះ​ហើយ យើង​មិនអាចរស់នៅ​តែម្នាក់ឯង​បានទេ។ មិនថា​មនុស្ស​ប្រភេទ​ណា​ទេ​ អ្វី​ដែល​ត្រូវ​ការ​គឺ​សុជីវធម៌​ទូទៅ។ សូម​ប្រយ័ត្ន​ជាមួយ​ឥរិយាបថ ភាសា​កាយវិការ និង​អត្ថបទ​ដែល​បាន​សរសេរ​ចេញ​ទៅ​ឲ្យ​អ្នក​អាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ​សន្សំ​ប្រាក់​ទាំង ៧ ជា​និស្សិត​មហាវិទ្យាល័យ​គួរតែ​អនុវត្ត កុំ​ឲ្យ​ដាច់ខែ​ដាច់​ខ្យល់

ចុចអាន៖ជំនាញ​ទំនាក់ទំនង​៖ ដំណោះស្រាយ​ជា​មនុស្ស​យឺត​ស្ទក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម