អាជីព
តើគួរសិក្សាពីអ្វីខ្លះ មុននឹងសម្រេចចិត្តវិនិយោគទៅលើអ្វីមួយ?
ការចាប់ផ្តើមអាជីវកម្ម ឬ វិនិយោគទៅលើអ្វីមួយ មិនមែនជារឿងងាយស្រួលឡើយ គឺតម្រូវឱ្យមនុស្សមានការសិក្សាច្រើនណាស់មុននឹងចាប់ផ្តើមធ្វើរឿងអ្វីមួយ ចៀសវាងការខាតបង់ធំធេង។ តើគួរសិក្សាទៅលើអ្វីខ្លះ ដើម្បីទទួលបានភាពជោគជ័យចៀសវាងមានបញ្ហាផ្សេងៗ?

១.ស្រាវជ្រាវផ្នែកទីផ្សារឱ្យបានច្បាស់លាស់
ជំហានដំបូងសំខាន់ណាស់ គឺការស្រាវជ្រាវ។ ក្រៅពីសួរអ្នកដទៃ អ្ននត្រូវធ្វើការស្រាវជ្រាវខ្លួនឯងបន្ថែមទៀត ដើម្បីឱ្យមានភាពប្រាកដសម្រាប់ខ្លួនឯង។ អ្នកត្រូវស្រាវជ្រាវសិក្សាឱ្យបានច្បាស់ពីទីតាំងភូមិសាស្ត្រ ដៃគូប្រកួតប្រជែង និងតម្រូវការទីផ្សារដែលអ្នកផ្តល់តម្រូវការអាជីវកម្ម។ បន្ទាប់ពីបានដឹងពីទិន្នន័យទាំងនោះបានហើយ អ្នកត្រូវវិភាគដោយខ្លួនឯងពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង សម្រាប់ការវិនិយោគ។

២.រៀបចំគម្រោងសម្រាប់វិនិយោគ
មុនធ្វើអ្វីមួយ អ្នកត្រូវរៀបចំគម្រោង និងដាក់ផែនការឱ្យបានច្បាស់លាស់ មិនអាចធ្វើលេងៗបានឡើយ។ នៅពេលរៀបចំគម្រោង អ្នកក៏គួរបើកចិត្តឱ្យទូលាយសម្រាប់ទទួលយកនូវការប្រឹក្សាយោបល់ផ្សេងៗពីមនុស្សជុំវិញខ្លួន។ ជួនកាល ពួកគេមានបទពិសោធច្រើនជាង អាចបង្ហាញផ្លូវដ៏ល្អមួយសម្រាប់អ្នក។ នៅពេលសិក្សាពីការរៀបចំគម្រោង ច្បាស់ណាស់ អ្នកត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញការវិនិយោគទាំងនោះ។
៣.គិតពីទំហំទឹកប្រាក់សម្រាប់ការវិនិយោគ
ការចំណាយសម្រាប់ការវិនិយោគ គឺសំខាន់ អ្នកត្រូវមើលថា តើចំនួនទឹកប្រាក់ត្រូវវិនិយោគនោះ អ្នកអាចរ៉ាប់រងរួច ឬ ទេ? ការចំណាយ គឺជាការព្យាករណ៍មួយសម្រាប់ទឹកប្រាក់នៅពេលអ្នកបានមកពីការចំណេញ ថាតើត្រូវចំណាយប៉ុន្មាន ហើយចំណេញមកវិញក្នុងទឹកប្រាក់ប៉ុន្មាន?

៤.ការបង្កើតក្រុម
ក្រោយពីគិតគូរបញ្ហានានាបានខ្លះ អ្នកគូរចាប់ផ្តើមគិតសម្រាប់ការបង្កើតក្រុមធ្វើអាជីវកម្ម មិនថាការជ្រើសរើសបុគ្គលិក ឬ ដៃគូសហការ។ អ្នកត្រូវមើលទៅលើមនុស្សដែលមានគោលដៅ និងទំនួលខុសត្រូវច្បាស់លាស់។ ត្រូវប្រាកដចិត្តថា ពួកគេគ្រប់គ្នា មានសមត្ថភាព និងចក្ខុវិស័យសមជាមួយនឹងអាជីវកម្មរបស់អ្នក។

៥.ស្វែងរកដៃគូគាំទ្រ
ដូចបានរៀបរាប់ពីខាងលើមកហើយ សម្រាប់ការបង្កើតអាជីវកម្មអ្វីមួយ មិនមែនជារឿងងាយស្រួលទេ។ អ្នកត្រូវមានដៃគូ ឬ ក្រុមហ៊ុនផ្សេងទៀតជួយគាំទ្រ ទើបក្រុមហ៊ុន ឬអាជីវកម្មដំណើរការបានល្អ និងរលូន។ អ្នកត្រូវបង្កើតទំនាក់ទំនងឱ្យបានល្អ និងទូលំទូលាយ ជាមួយអ្នកជំនួញដូចគ្នា ឬ ជាមួយក្រុមធុរកិច្ចក្នុងស្រុក ដើម្បីអាចស្វែងរកជំនួយទៅវិញទៅមក។

៦.ស្គាល់ពីអតិថិជនជាមុន
មុនចាប់ផ្តើមអាជីវកម្ម អ្នកត្រូវសិក្សាស្វែងយល់ពីអតិថិជនថា តើពួកគេចង់បានអ្វី? ក្នុងនាមជាអ្នកវិនិយោគ ត្រូវធ្វើយ៉ាងណាយកចិត្តអតិថិជនឱ្យបានតាមរយៈការផ្គាប់តាមតម្រូវការដែលគេចង់បាន មិនថាជាផលិតផល សេវាកម្ម ឬ ឥរិយាបថឡើយ។ នេះ គឺជាវិធីដែលអ្នកបើកអាជីវកម្ម អាចទាក់ទាញភ្ញៀវបានច្រើន និងមានការគាំទ្រកើនឡើង។
ដូច្នេះ ប្រសិនជាអ្នកចង់បង្កើតអាជីវកម្មអ្វីមួយ ចូរអ្នកគិតគូរឱ្យបានវែងឆ្ងាយ ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិរបស់វាជាមុនសិន។ អ្នកត្រូវចេះប៉ាន់ប្រមាណនូវអ្វីដែលត្រូវចំណាយ ហើយត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ថា តើខ្លួនឯងខ្លាំងខាងអ្វី? ធ្វើបែបនេះ ទើបជ្រើសរើសអាជីវកម្មត្រឹមត្រូវតាមសមត្ថភាពរបស់អ្នក៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
កីឡា១ សប្តាហ៍ agoមកដឹងលក្ខខណ្ឌក្រុមទាំង ៨ អាចមកលេងតេជោលីគ និងរូបមន្តប្រកួតពីមួយជុំទៅមួយជុំ


