អាជីព
ជំនាញទំនាក់ទំនង៖ កសាងមិត្តភាពល្អនៅកន្លែងធ្វើការ
ការកសាងវប្បធម៌ល្អក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារ ពិតជាសំខាន់។ កន្លែងធ្វើការ ប្រៀបបាននឹងផ្ទះ រីឯមិត្តរួមការងារ ប្រៀបដូចបងប្អូន។ ពួកយើងត្រូវការជំនួយគ្នាទៅវិញទៅមក ទើបទទួលលទ្ធផលល្អ ក៏ដូចជាកសាងទំនាក់ទំនងក៏កាន់តែស្អិតរមួត។
១. ចេះស្ដាប់គ្នាទៅវិញទៅមក

ចេះស្ដាប់អ្នកដទៃ មិនថាការជជែក ឬរយោបល់ នាំឱ្យធ្វើការបានយូរ។ មនុស្សម្នាក់ៗតែងមានវិធីក្នុងការឆ្លើយតបទៅនឹងបុគ្គលដែលពិតជាចង់ស្តាប់នូវអ្វីដែលខ្លួននិយាយ។ នៅពេលចៅហ្វាយឬមិត្តរួមការងារកំពុងនិយាយជាមួយ សូមយកចិត្តទុកដាក់ស្ដាប់ ពួកគេនឹងចាត់ទុកអ្នកថា ជាមនុស្សទៀងត្រង់ គួរឱ្យទុកចិត្ត និងផ្ដល់ការគោរពមកវិញ។
២. ធ្វើការគួរសមសាមញ្ញៗ
ការអនុវត្តការគួរសមសាមញ្ញដូចជាការនិយាយថា “អរុណសួស្ដី” នៅពេលព្រឹក ការសំឡឹងមើលភ្នែកនៅពេលជជែក ឬញញឹមញញែម ពិតជាអាចជួយដល់ការកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ។ ការគួរសមដោយសាមញ្ញៗត្រូវបានគេចាត់ទុកជាផ្នែកមួយដ៏សំខាន់ដែលគួរបន្តអនុវត្តឲ្យបានរាល់ថ្ងៃ។
៣. រក្សាឥរិយាថវិជ្ជមាន

គ្មាននរណាម្នាក់ចូលចិត្តនៅជាមួយបុគ្គលដែលតែងតែមានអាកប្បកិរិយាអវិជ្ជមានទៅកាន់អ្នកជុំវិញខ្លួនគេនោះទេ។ ដូច្នេះ ប្រសិនបើចង់ឲ្យមិត្តរួមការងាររាប់អាន គួររក្សាខ្លួនជាបុគ្គលដែលមានគំនិតវិជ្ជមាន ពាក្យសម្ដីសមរម្យ និងអាកប្បកិរិយាល្អជានិច្ច។
៤. បុគ្គលផ្សេងៗគ្នា ប្រើវិធីទាក់ទងខុសគ្នា
បុគ្គលផ្សេងគ្នាតែងចូលចិត្តវិធីសាស្រ្តក្នុងការទំនាក់ទំនងផ្សេងៗពីគ្នា។ មិត្តរួមការងារមួយចំនួនប្រហែលជាចូលចិត្តទំនាក់ទំនងតាមរយៈអ៊ីម៉ែល ព្រោះវាផ្តល់នូវកំណត់ត្រាជាលាយលក្ខណ៍អក្សរ ខណៈពេលដែលអ្នកខ្លះទៀតអាចចូលចិត្តការនិយាយទូរសព្ទ ដើម្បីឱ្យវាកាន់តែងាយស្រួល។ ដូច្នេះ គួរប្រើមធ្យោបាយទំនាក់ទំនងណាដែលមិត្តរួមការងារ ទម្លាប់ប្រើដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់ពួកគេ។
៥. ចេះគោរពសិទ្ធអ្នកដទៃ

នរណាៗក៏ត្រូវការពេលវេលា និងសិទ្ធិផ្ទាល់ខ្លួនដែរ។ ការមិនគោរពព្រំដែនផ្ទាល់ខ្លួនអាចជាមធ្យោបាយមួយដែលបំផ្លាញទំនាក់ទំនងពិបាកប៉ះប៉ូវ។ ដោយហេតុផលនេះ ត្រូវដឹងពីព្រំដែនផ្ទាល់ខ្លួនរបស់អ្នកដទៃ ដូច្នេះអ្នកនឹងមិនបំពានព្រំដែនគេនោះទេ។
៦. តែងតែលើកសរសើរមនុស្សជុំវិញខ្លួន
គ្រប់គ្នារមែងចង់ទទួលបានការកោតសរសើរចំពោះការងាររបស់ខ្លួន ទោះបីតិចតួចក្ដី។ ដូច្នេះ គួរចេះកោតសរសើរសម្រាប់ការខិតខំរបស់មិត្តរួមការងារ។ សូម្បីតែការនិយាយថា “សូមអរគុណ” ក៏អាចចាត់ទុកថាជាការកោតគោរពដែរ។ ការធ្វើបែបនេះអាចធ្វើឱ្យមានការគោរពគ្នាទៅវិញទៅមកនៅក្នុងកន្លែងធ្វើការ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ មូលហេតុដែលមិនគួរយកមិត្តភក្ដិ មកចូលធ្វើការជាមួយ ឬមកជាកូនចៅ
ចុចអាន៖ តាមពិត ជោគជ័យ ឬបរាជ័យក្នុងអាជីព អាចទស្សន៍ទាយដឹងមុនបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


