Connect with us

អាជីព

ជំនាញ​ទន់ ​៖ ឥរិយាបថ​ដឹកនាំ​ក្រុម Team Player Attitude​ អាច​រៀន​បាន​

បានផុស

នៅ

​សមត្ថភាព​ក្នុង​ទំនាក់ទំនង​ការងារ ឬ​រួម​ការងារ​ល្អ​ជាមួយ​អ្នកដទៃ​បាន​រលូន គឺជា​ជំនាញ​ទន់​។​ អ្នក​ដែលមាន​ឥរិយាបថ​ដឹកនាំ​ក្រុម Team Player Attitude អាចធ្វើ​ការ​ដោយ​មិនដឹង​ខ្លួន​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការចូល​រៀន ចូល​សាលា​ឬ​ការ​មើលថែ​ក្មេង​ក្នុងផ្ទះ ក្នុងភូមិ​។​ល​។​

កិច្ចសហការ​នៅ​កន្លែងធ្វើការ​និង​សមត្ថភាព​ដឹកនាំ​ក្រុម​ គឺជា​ជំនាញ​ដែលនាំឲ្យមនុស្ស​ម្នាក់ៗ​បានទទួល​ជោគជ័យ​អស់​ពេញ​មួយជីវិត​របស់​ពួកគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំនាញ​ទន់​មួយ​នេះ ត្រូវការ​អាកប្បកិរិយា​វិជ្ជមាន​ដែល​ជា​ការចាំបាច់​ដើម្បី​ភាព​សុខដុមរមនា​របស់​ក្រុមការងារ​យើង ដែល​មានន័យថា យើង​ចាំបាច់​ត្រូវ​ចេះ​ប្រជុំ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ចេះ​ស្ដាប់​យកចិត្តទុកដាក់ មាន​ឥរិយាបថ​ថ្លៃថ្នូរ ផ្ដោត​អារម្មណ៍​សម្ដី​អ្នកដទៃ និង​ការ​បើក​គំនិត​ថ្មី ធ្វើការ​ដោយ​ការ​គោរព​ជាមួយ​អ្នកដទៃ​។​

តើ​អ្វីខ្លះ​ដែល​ជួយ​ធ្វើ​ឲ្យ​ជំនាញ​ធ្វើការ​ជា​ក្រុម​របស់​យើង​ខ្លាំង​និង​ឈាន​ទៅ​ដឹកនាំ​ក្រុម​បាន​?

សំខាន់​គឺ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​សមាជិក​ទាំងអស់​បាន​ចូលរួម​ធ្វើការ​ឆ្ពោះ​ទៅ​រក​គោលដៅ​ជាមួយគ្នា​ ដោយ​មិន​ធីប​អ្នកណាម្នាក់​ចេញ ដោយសារ​គេ​នោះ​យឺត​ឬ​ខ្វះខាត​ឡើយ​។ សមាជិក​ម្នាក់ៗ​មាន​សារៈសំខាន់​ណាស់​ហើយ​អាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​លទ្ធផល​ក្រុម​បាន​។​

មិន​ថា​យើង​មាន​ទេពកោសល្យ​ធម្មជាតិ​មក សម្រាប់​ការងារ​ជា​ក្រុម លក្ខណៈ​សំខាន់ៗ​ខាងក្រោម គ្រប់គ្នា​តោង​អភិវឌ្ឍ​ដើម្បី​ក្លាយ​ជា​សមាជិក​ឆ្នើម​ឬ​មេដឹកនាំ​ក្រុមការងារ​បាន​៖

​អាកប្បកិរិយា​វិជ្ជមាន​

ឥរិយាបថ​របស់​មនុស្ស​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ក្រុមការងារ​ទាំងមូល មិន​ថា​មនុស្ស​នោះ​វិជ្ជមាន​ឬ​អវិជ្ជមាន​។ ប្រសិនបើ​សមាជិក​ម្នាក់​ក្នុង​ក្រុម​មាន​ទស្សនវិស័យ​អវិជ្ជមាន​នឹង​នាំ​ឥទ្ធិពល​អវិជ្ជមាន ដល់​ក្រុម​ទាំងមូល​យ៉ាង​ឆាប់រហ័ស ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​មាន​ទឹកចិត្ត​ច្រណែន បែងចែក មិន​សុភាព​រាបសា ឈ​នា​ដល់​ការ​បង្កើត​ទំនាស់​។​

ជំនាញ​ទំនាក់ទំនង​

ក្រុម​នានា​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ​ប្រសិនបើ​សមាជិក​របស់​ពួកគេ​មិន​មាន​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយគ្នា មិន​ចេះ​ច​ចារ​ហារ​ស្ដី របៀប​បើកចំហ​និង​ស្មោះត្រង់​។​

​ចេះ​គោរព​គ្នា​

មនុស្ស​គ្រប់គ្នា​ក្នុង​ក្រុម​គួរតែ​ទទួល​បាន​ការ​គោរព​ស្មើ ៗ គ្នា​ដោយ​ការ​មក​ប្រជុំ​​ឲ្យ​បាន​ទាន់​ពេល​វេលា ស្ដាប់​យកចិត្តទុកដាក់ នូវ​អ្វី​ដែល​អ្នក​ផ្សេង​ចង់​និយាយ និង​ការ​ធ្វើការ​ដោយ​ស្មើភាព​ក្នុង​ការ​បញ្ចេញ​គំនិត​យោបល់ កម្លាំងកាយ​បញ្ញា​។​

​ការ​លះបង់​

មនុស្ស​កំណាញ់​ទ្រឹ​ស្មូ និង​កេងប្រវ័ញ្ច​ជា​មនុស្ស​ខ្សោ​ជំនាញ​ទន់​ណាស់​។ ពួកគេ​ខ្លាច​ការធ្វើ​លើស ខ្លាច​ថា ខ្លួន​បាន​ចំណាយ គេ​មិនដែល​ចង់​ឧទ្ទិស​អ្វី​ដល់​ក្រុម​ខ្លួន​ទេ មុនពេល​គេ​បាន​ក្លាយ​ជា​មេដឹកនាំ​សិន​។​

​រំលែក​ប្រយោជន៍​

​អ្នក​ពូកែ​ជំនាញ​ទន់ ជា​មនុស្ស​យល់​អំពី​មនុស្ស​ដូចគ្នា​បាន​យ៉ាង​ជ្រាលជ្រៅ​។ ពួកគេ​តែង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​មិត្ត​រួមការ​ងារ​ក្នុង​បញ្ហា​ដោយ ចែករំលែក​ជំនាញ​និង​ចំណេះដឹង​ហើយ​ព្រម​ឆ្លងកាត់​ស្ថានភាព​ដែល​អ្នកដទៃ​ត្រូវការ​ជំនួយ​ដើម្បី​គាំទ្រ​ជ្រោមជ្រែង​ពួកគេ​៕​

ប្រែសម្រួល ៖ សុភា

​ប្រភព ៖ vault​

ចុចអាន៖ហេតុអ្វី​មាន​បុគ្គលិក​ពូកែ​ច្រើន​តែ​ការងារ​គ្មាន​ប្រសិទ្ធភាព​?

ចុចអាន៖របៀប​ធ្វើជា​“ ចៅហ្វាយ​រួសរាយ​” ដោយ​មិន​បាត់បង់​អំណាច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម