Connect with us

អាជីព

ជំនាញ​ទំនាក់ទំនង​៖ ដំណោះស្រាយ​ជា​មនុស្ស​យឺត​ស្ទក់

បានផុស

នៅ

មិនត្រឹមតែត្រូវចាត់ជា​បន្ទាន់​នូវ​យុទ្ធសាស្ត្រ​សម្រាប់​បង្កើន​ល្បឿន​ការងារ​របស់​បុគ្គលិក​យឺត ៗ ឬ​ដៃគូ​ស្ទក់ៗ​ទេ ប្រសិន​នៅក្រុម​ជាមួយ​គ្នា​ ហើយ​បណ្ដែតបណ្ដោយ​យូរ​អាច​នឹង​បរាជ័យ​ទាំងអស់​គ្នា​បាន។

ដោយ​មិន​អាច​គេច​រួច​ពី​មនុស្ស​ច្រើន​ប្រភេទ​ក្នុង​សង្គម​ការងារ ជំនាញ​ទំនាក់ទំនង​នឹង​ជួយ​យើង​ឲ្យ​អាច​បត់បែន​ក្នុងកិច្ច​សហការ​ដែល​ប៉ះ​ចំ​មនុស្ស​យឺត​ស្ទក់៖

១ កំណត់​មូលហេតុ​ដែល​គេនោះយឺត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគ្រាន់តែបានកត់សម្គាល់ឃើញថា ល្បឿនការងារ​របស់ពួកគេ​ខ្សោយ​ យើង​ប្រហែល​ជា​អាច​គិត​ច្រឡំ។ មនុស្ស​ខ្លះ​អាច​ផ្តោត​លើ​ព័ត៌មានលម្អិត និងពិចារណា​ជ្រៅ ជាងយើង ដូច្នេះ​មុន​ពេល​ថា​គេ​យឺត ជំហាន​ដំបូង​ដែលជួយ​ឲ្យ​​ឆ្ពោះទៅរកដំណោះស្រាយបាន​ គឺ​កំណត់​ពី​មូលហេតុ​សិន។

២ សហការ​ជាមួយ​ពួកគេ

មនុស្ស​គ្រប់ប្រភេទ​អាចនឹងមានការ​ផ្លាស់ប្ដូរ​វិជ្ជមាន​ប្រសិនគេ​មាន​អារម្មណ៍​ថា​មាន​ការ​គាំទ្រ​មិនមែន​ការ​រិះគន់​វាយប្រហារ​ឡើយ។ មិនមែន​គ្រាន់​តែ​ចង្អុល​ម្រាមដៃ​ហើយ​ដើរ​ចេញ​ចោទ​គេ​ឯង​ថា​ស្ទក់​ធ្វើ​ឲ្យ​យើង​ក្លាយជាមនុស្ស​ជោគជ័យ​ឡើយ។ សួរ​ថា “តើ​យើង​អាច​ធ្វើអ្វី​បាន​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​ប្រសើរឡើង?” នេះ​ជា​កាតព្វកិច្ច​និង​ជា​ជំនាញ​ទំនាក់ទំនង​ដែល​គ្រប់គ្នា​ត្រូវ​ចេះ ដើម្បី​យក​ទៅ​តថ្លៃ​នឹង​ស្ថានការណ៍នានាក្នុងជីវិត​។

“តើខ្ញុំអាចជួយអ្វីបាន និងដោយ​របៀបណា​?” គ្រាន់តែសួរត្រូវសំណួរការយឺតស្ទក់នឹង​កាត់បន្ថយ។ មិត្ត​រួមការងារ​ឬ​ដៃគូ​ដែល​មាន​អារម្មណ៍​ធុញថប់ អាច​នឹង​សម្រេច​បាន​ជោគជ័យ​តិចតួច​ ប៉ុន្តែ​​ប្រសិនបើគេ​មាន​អ្នកចូលរួម​ត្រូវគ្នា បំពេញ​ចន្លោះ​ឲ្យ​គ្នា លទ្ធផល​ការងារ​ដ៏​អស្ចារ្យ​នឹង​ការ​មានឡើង​។

៣ ផ្ដល់​ពេលវេលា​កំណត់​ច្បាស់លាស់

ជា​ការ​ប្រសើរ​ណាស់​ក្នុង​ការ​ផ្ដល់​បញ្ជី​ការងារដែលមាន​កំណត់​ពេលវេលាច្បាស់លាស់និងបង្កើតអារម្មណ៍​ពេញចិត្ត រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ពួកគេ​ពូកែ​អារម្មណ៍​ថា​មាន​តុល្យភាព​នៃ​ការ​បំពេញ​និង​ការ​ប្រកួតប្រជែង អាច​នឹង​ជួយ​ជំរុញ​សន្ទុះ​ផលិតភាព​យ៉ាង​មាន​លទ្ធផល​បំផុត។

៤ ផ្ដល់​យោបល់​ត្រឡប់

ដូច្នេះពេលជំពប់ជួបជាមួយបុគ្គលិកយឺតឬដៃគូស្ទក់យឺត​ទម្លាប់​ពន្យា ត្រូវ​​ស្វែងយល់ថា​តើ​ពួកគេ​កំពុង​មានបញ្ហាអ្វីខ្លះ ពួកគេមិនយល់?​ភ័យ?​មិនចេះ?ឬ​កំពុងមាន​វិបត្តិ? ហើយ​យើង​នេះ​ឯង​ដែល​ត្រូវ​បង្កើត​ផែនការ​ដើម្បី​ពន្លឿន​ការ​បញ្ចប់​ការងារ​របស់​ពួកគេ។ ជំហាន​ចុងក្រោយ​មួយ​ដ៏​សំខាន់​គឺ​ការ​តាមដាន​ព្រម​ជាមួយ​ការ​រៀបចំ​ផែនការ​ប្រជុំ​ជា​បន្តបន្ទាប់​ដើម្បី​ពិភាក្សា​ពី​វឌ្ឍនភាព​ជា​រួម​ទាំងអស់​គ្នា។ អាច​មាន​សារៈសំខាន់​ផង​ដែរ​ក្នុង​ការ​កំណត់​គោលដៅ​បន្ថែម៕

ប្រែសម្រួល៖ស្រស់

ប្រភព៖ BFJob

ចុចអាន៖ចៅហ្វាយពេញចិត្ត​ការងារ​ ឬមានចិត្ត​ស្នេហា មើលម៉េចដឹង?

ចុចអាន៖រវាង​វិជ្ជាជីវៈ​និង​អាជីព​មាន​ភាព​ខុស​គ្នា​ម៉េច​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម