អាជីព
អ្វីដែលមិនគួររំលងនៅក្នុងcvដាក់ពាក្យសុំការងារ
មនុស្សគ្រប់គ្នាត្រូវការប្រវត្តិរូបសង្ខេប មិនថាពួកគេកំពុងដាក់ពាក្យសុំការងារ ឬគ្រាន់តែរក្សាជម្រើសឲ្យបើកចំហ។ មានស្ទិលគំរូនិងទម្រង់ផ្សេងៗគ្នាជាច្រើន ដែលអាចរកបាននៅលើអ៊ីនធឺណិត ប៉ុន្តែតើអ្វីដែលចាំបាច់នៅក្នុងប្រវត្តិរូប?
១. ព័ត៌មានទំនាក់ទំនងរបស់យើង
នេះជាអ្វីដែលប្រវត្តិរូបមិនអាចខ្វះបាន។ មនុស្សម្នាក់បានដាក់ពាក្យសុំការងារនៅពេលសម្ភាសន៍ ប្រធានតែងចង់ផ្ដល់ឲ្យពួកគេនូវមុខតំណែង តែបែរជាមិនអាចទាក់ទងបាន។ បញ្ហាគឺថាពួកគេភ្លេចដាក់ព័ត៌មានទំនាក់ទំនងណាមួយ លើប្រវត្តិរូបសង្ខេបរបស់ពួកគេ។
ដូច្នេះរាល់ប្រវត្តិរូបសង្ខេប ត្រូវមានឈ្មោះបេក្ខជន អាសយដ្ឋាន លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលផងដែរ។
២. ជំនាញពាក់ព័ន្ធ
នេះជារឿងសំខាន់ក្នុងការបង្ហាញមេ ពីជំនាញចាំបាច់ពីមុនរបស់យើង ដើម្បីផ្សព្វផ្សាយខ្លួនឯងផង។ អ្វីដែលមិនគួរធ្វើ គឺកុំដាក់នូវជំនាញវែងឆ្ងាយ ដែលអាចធ្វើឲ្យអ្នកសម្ភាសធុញទ្រាន់។
មានហេតុផលល្អៗដែលមនុស្សគ្រប់រូបគួរតែមានប្រវត្តិរូបខុសគ្នាមួយចំនួន ដែលម្នាក់ៗសង្កត់ធ្ងន់លើជំនាញ និងការសង្ខេបនៃមុខវិជ្ជាជាក់លាក់ ដែលពួកគេកំពុងដាក់ពាក្យ។
៣. ប្រវត្តិការងារ
សូម្បីតែមនុស្សដែលមានបទពិសោធន៍ការងារតិច ឬមិនសូវមានបទពិសោធន៍ក៏ដោយ នេះជាគំនិតល្អក្នុងការដាក់អ្វីមួយចូលទីនោះ ដើម្បីបង្ហាញពីប្រវត្តិការងារល្អពីមុន។ ជាការល្អដែលយើងអាចរក្សាបទពិសោធន៍ការងារចប់ក្នុងមួយឆ្នាំនៅកន្លែងណាមួយ។
សម្រាប់មនុស្សដែលមានបទពិសោធន៍ការងារពាក់ព័ន្ធ នឹងត្រូវផ្ដល់តម្លៃដោយនិយោជិក នៅពេលពួកគេមានប្រវត្តិការងារម្ភៃឬសាមសិបឆ្នាំ។
៤. ការអប់រំ
ក្រៅពីប្រវត្តិការងារជាបទដ្ឋានទូទៅ យ៉ាងហោចណាស់ត្រូវមានមានសញ្ញាប័ត្រមធ្យមសិក្សា។ ដើម្បីកុំឲ្យរញ៉េរញ៉ៃក្នុងប្រវត្តិរូប គឺមិនគួរដាក់សាលាបឋមឬពាក់កណ្ដាល ត្រឹមតែជាឈ្មោះមហាវិទ្យាល័យដែលបានបញ្ចប់ការសិក្សា គឺគ្រប់គ្រាន់ហើយ។
៥. ចំណង់ចំណូលចិត្តនិងការងារស្ម័គ្រចិត្ត
មានការជជែកដេញដោលគ្នាថា តើផ្នែកទាំងនេះមានសារៈសំខាន់ឬអត់ នៅក្នុងប្រវត្តិរូប។ អ្នកខ្លះនិយាយថា អ្វីដែលនរណាម្នាក់ធ្វើនៅក្នុងពេលទំនេរគឺមិនបានចាប់អារម្មណ៍ដល់និយោជិកដែលមានសក្ដានុពលទេ។ អ្នកផ្សេងទៀតនិយាយថាមានសារៈសំខាន់ណាស់ នៅពេលយើងដាក់ពាក្យចូលរួមនៅក្នុងសហគមន៍របស់ពួកគេ។
តាមពិតទៅនេះក៏អាស្រ័យលើស្ថាប័នដែលយើងបានដាក់ពាក្យដែរ។ ឧទាហរណ៍បើមនុស្សម្នាក់ដាក់ពាក្យសុំការងារនៅអង្គការសប្បុរសធម៌ មិនរកប្រាក់ចំណេញ ហើយប្រវត្តិការងារស្ម័គ្រចិត្តឬចំណង់ចំណូលចិត្តរបស់ពួកគេ អាចជាមានសារៈសំខាន់ដល់គេមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bornrealis
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



