អាជីព
ដោះស្រាយហិរញ្ញវត្ថុក្រុមហ៊ុនក្នុងវិបត្តិកូវីដ ពិនិត្យវិធីនេះក្រែងអាចជួយបាន
សម័យកាលកូវីដ មនុស្សជាច្រើនកំពុងបៀមទុក្ខនិយាយមិនចេញនោះទេ ព្រោះក្រុមហ៊ុនគ្មានចំណូលចំណែកបុគ្គលិកក៏មិនចង់កាត់ចោល ឬថយប្រាក់ខែសោះ។ ចំណែកការវិលរកសភាពដូចមុនមានមេរោគ ក៏នៅឆ្ងាយគ្មានសង្ឃឹមទៀត។
ដំណោះស្រាយសំខាន់នៅទីនេះ អ្នកត្រូវធ្វើចំណោទថ្មី ដោយដោះស្រាយវិញ្ញាសានេះ៖
១ ផ្នែកណាមួយដែលពិតជាខានមិនបាន
ផ្នែកលក់ឬផ្នែកផលិត រើសយកតែមួយគឺលំបាក ដូច្នេះសួរខ្លួនឯងទៀត ផ្នែកផលិតឬផ្នែកលក់កំពុងពូកែខ្លាំង ។ ប្រសិនផ្នែកលក់ពូកែមែន ដូរផ្នែកផលិតប៉ុន្មានដងទៀតនៅតែគ្មានបញ្ហាតែបើផ្នែកផលិតពូកែ ហើយផ្នែកលក់ខ្សោយ គួរតែដល់ពេលលុបផ្នែកនេះចោលហើយរើសថ្មីឬធ្វើការផ្ទាល់ជាមួយភ្នាក់ងារធំៗ។ ចម្លើយអាចមួយទៀតគឺ ឲ្យតែមានផលិតផលល្អ ចង់លក់ឯណាក៏បាន តែប្រសិនផលិតផលនោះមិនត្រូវទីផ្សារ ប្រាកដណាស់ កុំស្ដាយ បិទចុះហើយបង្កើតថ្មី។
២ ទីផ្សារ

ទីផ្សារអ្នកអាចនឹងប៉ះពាល់តាំងពីមុនមានវិបត្តិ ឬអាចទើបនឹងមានភ្លាមៗជាប្រធានសក្តិ? ចូរគិតឡើងវិញថា អ្នកមានទីផ្សាររឹងមាំទេ? ប្រេនអ្នក មានគេទទួលស្គាល់ហើយ? តើដោយសារផ្នែកណាមួយទើបស្លាកសញ្ញានោះល្បី? ប្រសិនកាត់ចោលនាយកដ្ឋានអ្នកត្រូវវាងផ្នែកមួយនោះ រក្សាលោមចិត្តហើយកាត់កងផ្នែកដទៃវិញដូចជា ផ្នែកគាំទ្រដែលមិនសូវសំខាន់ ឬអាចរកអ្នកក្រៅមកទទួលធ្វើជាកញ្ចប់បាន។
៣ ប្រកួតប្រជែង

គ្រប់គ្នាមានឱកាសនិយាយអំពីវិធីរបស់ខ្លួនឯងក្នុងការជួយដល់ក្រុមហ៊ុន។ ប្រសិនបើអ្នកណាម្នាក់មានឆន្ទះ មានទេពកោសល្យនិងមានគំនិតថ្មីត្រឹមត្រូវ គួរតែទុកជាបុគ្គលិកឆ្នើមដែលត្រូវថែរក្សា។ ផ្នែកណាដែលមានវិធីកាត់បន្ថយចំណាយនិងជួយរកចំណូលបន្ថែមបាន ផ្នែកនោះអាចរក្សាសមាជិកខ្លួននៅដដែល។
៤ បញ្ចេញចោលបុគ្គលិកធំៗដែលគ្មានសមត្ថភាព
បុគ្គលិកខ្លះ ថ្នាក់ខ្ពស់ៗហើយទម្លាប់លំៗយកតែប្រាក់ខែ មិនសូវពូកែនិងដោះស្រាយអ្វីមិនសូវបាន ដល់មានបញ្ហារករឿងតែបុគ្គលិកតូចតាច ។ ធម្មតាអ្នកពិបាកសម្រេចចិត្តណាស់តែពេលនេះជាឱកាសហើយ។ដោយប្រាប់គេថា នៅកន្លែងផ្សេងប្រហែលសាកសមនឹងគេជាង ៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖ការស្រាវជ្រាវរកឃើញថា ជីវិតវ័យចំណាស់មានសុភមង្គលជាងកាលនៅក្មេង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ