អាជីព
ការប្ដេជ្ញាចិត្តធំ៥ យ៉ាងដែលអាចដឹកនាំយើងដល់កន្លែងដែលចង់ទៅ
អ្នកដឹកនាំត្រូវតែពូកែក្នុងការវិនិច្ឆ័យសក្ដានុពលរបស់អ្នកដទៃ និងពូកែសញ្ជឹងគិតពីកន្លែងដែលមនុស្សម្នាក់ដឹងថាគេគួរទៅទីណា ហើយផ្ដល់នូវអ្វីដែលពួកគេត្រូវការនៅពេលពួកគេទៅដល់ទីនោះ។
ចំណុចសំខាន់នៅក្នុងអាជីវកម្មឬអង្គការជោគជ័យ គឺគ្មាននរណាម្នាក់អាចធ្វើវាតែម្នាក់ឯងបានទេ។ មេដឹកនាំល្អត្រូវបានព័ទ្ធជុំវិញខ្លួនគេ ជាមួយអ្នកដឹកនាំផ្សេងទៀត។
នេះគឺជាគោលការណ៍ណែនាំមួយចំនួនសម្រាប់កាជ្រើសរើសមនុស្សដែលត្រឹមត្រូវ ដើម្បីណែនាំនិងអភិវឌ្ឍពួកគេ ក្នុងនាមជាមេដឹកនាំ៖
១. ជ្រើសរើសមនុស្សដែលមានទស្សនៈស្រដៀងនឹងទស្សនៈរបស់យើង

វានឹងពិបាកក្នុងការអភិវឌ្ឍនរណាម្នាក់ដែលមានតម្លៃខុសពីខ្លួនឯង។ ប៉ុន្តែគួរព្យាយាមបន្តិច ក្នុងរឿងនេះ។
២. ជ្រើសរើសមនុស្សដែលមានសក្ដានុពល
ប្រសិនបើយើងមិនជឿលើពួកគេទេ យើងមិនអាចផ្ដល់ពេលវេលានិងឱកាសដល់គេទេ។ ហើយមិនយូរប៉ុន្មាន ពួកគេនឹងដឹងពីការខ្វះទំនុកចិត្តលើខ្លួនឯង។
ផ្ទុយទៅវិញ ជំនឿលើសក្ដានុពលរបស់ពួកគេ នឹងផ្ដល់អំណាចដល់ពួកគេ។ អាថ៌កំបាំងនៃការផ្ដល់ប្រឹក្សានៅក្នុងវិស័យណាមួយ គឺដើម្បីជួយមនុស្សម្នាក់ទៀត ឱ្យទៅកន្លែងដែលគេចង់ទៅ។
៣. កំណត់នូវអ្វីដែលពួកគេត្រូវការ

កំណត់នូវអ្វីដែលអ្នកដឹកនាំសក្ដានុពលត្រូវការ គឺទាក់ទងទៅនឹងការមើលចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ។ ភាពខ្លាំងនឹងចង្អុលបង្ហាញទិសដៅដែលពួកគេត្រូវទៅ ឬអ្វីដែលពួកគេអាចក្លាយជានរណា។
ភាពទន់ខ្សោយបង្ហាញពីអ្វីដែលយើងត្រូវការជួយពួកគេឱ្យប្រសើរឡើង។ លើកទឹកចិត្តពួកគេក្នុងភាពខ្លាំង និងជួយពួកគេឱ្យយកឈ្នះភាពទន់ខ្សោយ ដើម្បីខិតទៅជិតឈានដល់សក្ដានុពលរបស់ពួកគេ។
៤. វាយតម្លៃវឌ្ឍនភាពរបស់ពួកគេជានិច្ច

មនុស្សត្រូវការការផ្ដល់យោបល់ ជាពិសេសនៅដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍។ Ben Franklin បាននិយាយថា “ ភ្នែករបស់ម្ចាស់នឹងធ្វើការច្រើនជាងដៃទាំងពីរ” ។ គាត់ដឹងថាសមត្ថភាពរបស់អ្នកដឹកនាំក្នុងការវាយតម្លៃ គឺជាកម្លាំងខ្លាំងបំផុតរបស់ពួកគេ។
៥. មានការប្ដេជ្ញាចិត្តនិងយកចិត្តទុកដាក់ចំពោះមនុស្សដែលយើងណែនាំ
ភាពរីកចម្រើនរបស់អ្នកដឹកនាំសក្ដានុពលនៅជុំវិញយើង នឹងក្លាយជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តចំពោះពួកគេ ការប្ដេជ្ញាចិត្តមិនល្អ ស្មើនឹងការអភិវឌ្ឍមិនល្អ។
មនុស្សភាគច្រើនយល់ស្របថា ការចិញ្ចឹមបីបាច់គឺសំខាន់ចំពោះការអភិវឌ្ឍចំពោះកុមារតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ពួកគេច្រើនតែមិនបានឃើញពីសារៈសំខាន់របស់វានៅកន្លែងធ្វើការ។
ពួកគេសន្មតថា មេដឹកនាំដែលមានសក្ដានុពលតែងតែចិញ្ចឹមបីបាច់ខ្លួនឯង។ ប្រសិនបើយើងជាអ្នកដឹកនាំមិនចិញ្ចឹមបីបាច់អ្នកដឹកនាំដែលមានសក្ដានុពលនៅជុំវិញខ្លួនទេ នោះពួកគេនឹងមិនអភិវឌ្ឍខ្លួនទៅជាប្រភេទមេដឹកនាំដែលយើងចង់បាននោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖
ចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ