អាជីព
ជាអ្នកដឹកនាំថ្មី? ធ្វើតាម៥ ជំហាននេះដើម្បីបង្កើតក្រុមការងារខ្លាំងមួយ
ការប្រើពាក្យពេចន៍ និងសកម្មភាពពិសេសមួយចំនួន អាចធ្វើឲ្យមានភាពងាយស្រួលក្នុងការស្រមៃមើលអំពីអនាគតល្អ វិជ្ជមាន និងបំពក់ភ្លើងឆន្ទៈរបស់ក្រុមការងារយើងផ្ទាល់។
ទោះយ៉ាងណាកន្លែងធ្វើការដែលមានការប្រកួតប្រជែង មិនគួរធ្វើឲ្យនិយោជិកភ័យខ្លាចឬមានអារម្មណ៍ ដូចជាកំពុងស្ថិតក្នុងហ្គេមស្លាប់រស់ទេ។
សម្រាប់មេដឹកនាំថ្មីៗ នេះជាអ្វីដែលអាចសាកធ្វើបានដើម្បីឲ្យប្រាកដថាក្រុមកាន់តែរឹងមាំដូចទៅមុខជាមួយគ្នាយ៉ាងត្រូវសង្វាក់។
១ ច្បាស់លើតួនាទីភារកិច្ច

ដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់ និងការបែងចែកភារកិច្ចច្បាស់ ក្នុងចំណោមសមាជិកក្រុមទាមទារបទពិសោធន៍ខ្ពស់ និងមានបទពិសោធន៍ជ្រាលជ្រៅ ពុំនោះទេនឹងបង្កការភាន់ច្រឡំនិងបញ្ចាំគ្នាឥតអំពើ ។ ការនេះ មានអត្ថប្រយោជន៍យូរអង្វែងនិងច្រើនផង បើទោះបីជាអ្នកដឹកនាំត្រូវឈឺក្បាល និងចំណាយពេលច្រើន ក្នុងការសរសេរបទបរិយាយការងារ តែវាជាការចាំបាច់។
២. ផ្តល់តម្លៃដល់តួនាទីនីមួយៗ
ជាមួយនឹងសមាជិកក្រុមនីមួយៗ យករបស់ពិសេសមកដាក់លើតុកុំយកចំណុចមិនល្អមកនិយាយ។ ការចាត់ទុកតួនាទីនីមួយៗជាផ្នែកសំខាន់នៃប្រតិបត្តិការ ជាចរិតមេដឹកនាំខ្លាំងម្នាក់។ សមាជិកក្រុមនីមួយៗ គួរតែមានអារម្មណ៍ដូចជា បញ្ហាការងាររបស់ពួកគេស៊ីសង្វាក់និងគាំទ្រគ្នាទៅវិញទៅមក ហើយជឿថា ពួកគេជាចំណែកនៃជោគជ័យរបស់ក្រុមទាំងមូល។
៣ សិល្បៈទំនាក់ទំនង

វិធីល្អបំផុតដើម្បីបង្ហាញតម្លៃរវាងសមាជិកក្រុមគឺតាមរយៈការទំនាក់ទំនង ជំនាញទន់។ អាចពិបាកក្នុងការធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ថា គេជាសមាជិកសំខាន់ម្នាក់នៃក្រុម នៅពេលដែលអ្នករាល់គ្នាមានព័ត៌មានតែលួចលាក់មិនចែករំលែកបើកចំហរ។ការសន្ទនាត្រូវច្បាស់កុំមានពុតត្បុត។
៤ កំណត់គោលដៅ
ការកំណត់គោលដៅរយៈពេលខ្លីនិងវែងជាមួយក្រុមក៏ក្លាយជាគ្រឹះសំខាន់ សម្រាប់រាល់ភារកិច្ចដែលពួកគេបំពេញរាល់ថ្ងៃដែរ។ ការសាទរចំពោះលទ្ធផលនិងការលើកទឹកចិត្តគ្នាទៅវិញទៅមកជាមួយនឹងការពង្រឹងអារម្មណ៍ជាវិជ្ជមាន នឹងជួយសមាជិកក្រុមធ្វើការដោយមានអារម្មណ៍ល្អដោយដឹងថា រាល់កិច្ចការដែលពួកគេធ្វើគឺចាំបាច់សម្រាប់អាជីព វិជ្ជាជីវៈនិងបុគ្គលភាពរបស់គេទៅថ្ងៃមុខ។
៥ ចេះផ្ដល់រង្វាន់និងអបអរសាទរ

អបអរសាទរភាពជោគជ័យ និងព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុម ដោយអនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញថា នៅពេលណាដែលពួកគេធ្វើការជាមួយគ្នាពេញដៃ រឿងអស្ចារ្យអាចកើតឡើង។ ប្រសិនបើមាននរណាម្នាក់ ធ្វើបានល្អនូវលទ្ធផលណាមួយ សូមផ្តល់ឲ្យពួកគេនូវថ្ងៃដ័៏ពិសេសដូចជាការនិយាយលើកទឹកចិត្ត និងរុញលទ្ធផលនោះទៅខាងគេទាំងអស់ យើងជាមេដឹកនាំវិញ មិនចាំបាច់ទាមទារចំណែកក៏បានព្រោះក្រុមមួយល្អមិនល្អ គេសម្គាល់លើមេដឹកនាំនោះហើយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖entrepreneur
ចុចអាន៖សញ្ញាបង្ហាញថាយើងកំពុងតែតប់ប្រមល់នឹងការងារដល់កម្រិតត្រូវដកឃ្លា
ចុចអាន៖រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


