អាជីព
អ្វីទៅដែលមានឥទ្ធិពលខ្លាំងជាងប្រាក់ខែក្នុងការជំរុញទឹកចិត្តបុគ្គលិក?
នៅពេលដែលសម្រេចចិត្តចូលធ្វើការក្នុងក្រុមហ៊ុនណាមួយ អ្វីដែលបុគ្គលិកភាគច្រើនឲ្យតម្លៃគឺប្រាក់ខែជាធំ។ ប្រាក់ខែអាចជាចំណែកមួយដែលជួយលើកទឹកចិត្តបុគ្គលិកឲ្យខិតខំធ្វើការ ប៉ុន្តែក្នុងនាមជាមេដឹកនាំមានរឿងចាំបាច់ ៥ ផ្សេងទៀតដើម្បីជំរុញទឹកចិត្តពួកគេឲ្យប្រឹងប្រែងធ្វើការងារខ្លាំងជាងប្រាក់ខែទៅទៀត។
១) បរិយាកាសការងារល្អ

ជាមេដឹកនាំយើងត្រូវច្បាស់ថា កន្លែងធ្វើការរបស់បុគ្គលិកជាទីកន្លែងដែលមានផាសុខភាព និងធ្វើឲ្យពួកគេមានអារម្មណ៍ចង់បំពេញការងារ។ ដោយសារមនុស្សក៏បានដើរតួនាទីក្នុងការធ្វើឲ្យកន្លែងធ្វើការងារមានបរិយាកាសល្អ ឬអាប់អួរផងនោះ ដូច្នេះត្រូវប្រាកដថា បុគ្គលិកទាំងអស់នៅក្នុងស្ថាប័នមានការទំនាក់ទំនងល្អនឹងគ្នា មិនមានជម្លោះ ការច្រណែន ការកាច់កុងគ្នា មិនមានបក្សពួកនិយម និងវប្បធម៌អាក្រក់ផ្សេងទៀតក្នុងក្រុមហ៊ុន។
២) ទទួលស្គាល់ស្នាដៃបុគ្គលិក
មេដឹកនាំមួយចំនួន ចូលចិត្តស្ដីបន្ទោសពេលបុគ្គលិកធ្វើខុស។ ប៉ុន្តែពេលបុគ្គលិកបំពេញការងារបានល្អ បែរជាមើលរំលងស្នាដៃរបស់ពួកគេ ឬមិនដែលសរសើរចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគេទៅវិញ។ ដូច្នេះចង់ឬមិនចង់បុគ្គលិកនឹងលែងមានចំណង់ក្នុងការបំពេញការងារ ព្រោះពួកគេមានអារម្មណ៍ថា បើទោះបីជាខ្លួនគេខិតខំប្រឹងប្រែងធ្វើការអស់ពីសមត្ថភាព ឬក៏ធ្វើការលំៗឲ្យតែរួចពីដៃ ក៏ពួកគេមិនទទួលបានការលើកទឹកចិត្តដូចតែគ្នា។
៣) ផ្ដល់នូវការងារដែលបុគ្គលិកស្រឡាញ់

ជាមេដឹកនាំគួរតែជាមនុស្សម្នាក់ដែលចេះមើលឃើញពីទេពកោសល្យ ចំណង់ចំណូលចិត្ត និងភាពលេចធ្លោរបស់បុគ្គលិកខ្លួនឲ្យបានច្បាស់ ហើយត្រូវព្យាយាមឲ្យពួកគេបំពេញតួនាទីផ្សេងៗឲ្យត្រូវជាមួយនឹងចំណង់ចំណូលចិត្ត ឬទេពកោសល្យពីធម្មជាតិរបស់ពួកគេទើបលទ្ធផលចេញមកជាទីគាប់ប្រសើរ។
៤) អភិវឌ្ឍសមត្ថភាព
ប្រាក់ខែពិតជាសំខាន់ ប៉ុន្តែបុគ្គលិកមួយចំនួនឲ្យតម្លៃទៅលើការអភិវឌ្ឍសមត្ថភាពរបស់ពួកគេច្រើនជាងប្រាក់ខែ។ ពួកគេប្រាថ្នាចង់ទទួលបាននូវចំណេះដឹងថ្មីៗ និងជំនាញថ្មីៗ ដើម្បីជួយឲ្យខ្លួនអាចរៀនសូត្រនូវអ្វីថ្មីជារៀងរាល់ថ្ងៃ។ ដូច្នេះមេដឹកនាំគួរតែរៀបចំប្រព័ន្ធការងារដែលអាចឲ្យបុគ្គលិកខ្លួនបានរៀនសូត្រអ្វីថ្មី ដោយមានការបណ្ដុះបណ្ដាលប្រចាំខែ ឬបញ្ជូនពួកគេទៅរៀនវគ្គផ្សេងៗដើម្បីអភិវឌ្ឍន៍សមត្ថភាព។
៥) បង្ហាញគោលដៅដល់បុគ្គលិក

ជាមេដឹកនាំអ្នកគួរបង្ហាញគោលដៅដល់បុគ្គលិក ឬប្រាប់ពីហេតុផលថា ហេតុអ្វីបានជាគេត្រូវធ្វើកិច្ចការងារដែលគេកំពុងធ្វើ? តើពេលដែលគេធ្វើកិច្ចការងារនេះបានសម្រេចគេនឹងទទួលបានអ្វី? តើភាពជោគជ័យដ៏ធំចុងក្រោយក្នុងអាជីពពួកគេគឺជាអ្វី? និយាយឲ្យច្បាស់ៗជាមួយបុគ្គលិក ទើបពួកគេធ្វើការច្បាស់ៗដូចគ្នាដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ពូកែស្ដាប់ ជាចរិតមេដឹកនាំ! ៧ចំណុចបង្កើនសមត្ថភាពស្ដាប់
ចុចអាន៖ហេតុអ្វី៥ឆ្នាំកន្លងទៅ នៅតែឡើងប្រាក់ចំណូលមិនបាន៥ដង?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ