សន្តិសុខសង្គម
នគរបាលកូរ៉េមកពិភាក្សាលើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលការប្រឆាំងបទល្មើសបច្ចេកវិទ្យាជាមួយកម្ពុជា
ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ឧត្ដមសេនីយ៍ឯក ឯក មនោសែន បានជួបពិភាក្សាជាមួយគណៈប្រតិភូបណ្ឌិត្យសភានគរបាលកណ្ដាលកូរ៉េខាងត្បូងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងសាលានគរបាលកម្ពុជា និងកូរ៉េ លើការបណ្ដុះបណ្ដាលការងារបង្ការនិងបង្ក្រាបប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ជំនួបនេះធ្វើឡើងឡើងបណ្ឌិត្យសភានគរបាលកម្ពុជា បន្ទាប់ពីប្រធានប្រតិភូនគរបាលកូរ៉េខាងត្បូងលោក ណា សឹងឃ្យ៉ូន បានពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិកម្ពុជាលោក សៀង សុភី កាលពីថ្ងៃទី១៣ ខែតុលា ដើម្បីឈ្វេងយល់អំពីកម្មវិធីសិក្សាជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្រិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល និងកម្រិតបំប៉នជំនាញខ្លី ដែលបានបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងសិក្សាអំពីតម្រូវការបណ្ដុះបណ្ដាលគ្រូបង្រៀនលើមុខវិជ្ជាសំខាន់ៗចាំបាច់បន្ថែម ដើម្បីឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាស្របតាមស្តង់ដារអន្តរជាតិ។

ការជួបគ្នារវាងសភានគរបាលប្រទេសទាំងពីរគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីករណីនៃការស្លាប់របស់ជនជាតិកូរ៉េខាងត្បូងម្នាក់ដោយអំពើទារុណកម្មធ្ងន់ធ្ងរដោយជនជាតិចិននៅកម្ពុជាត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េយ៉ាងផុលផុស។ កាលពីថ្ងៃទី១០ ខែតុលា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានឱ្យដឹងថាករណីនៃកើតឡើងកាលពីខែសីហាកន្លងទៅ ខណៈនគរបាលកម្ពុជាបានឃាត់ខ្លួនបានជនជាតិចិនចំនួន៣នាក់បញ្ជូនទៅតុលាការ និងកំពុងតាមចាប់ខ្លួនជនជាតិចិន២នាក់ទៀតដែលកំពុងរត់គេចខ្លួន។

ក្រោយមានព័ត៌មាននេះរដ្ឋាភិបាលកូរ៉េបានចាត់វិធានការជាបន្តបន្ទាប់ ខណៈនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះបានស្នើឱ្យមានរឹតបន្ដឹងការធ្វើដំណើរចេញចូលកម្ពុជា និងជំរុញការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តរបស់ពលរដ្ឋកូរ៉េឱ្យបានឆាប់ផងដែរ។ នេះបើតាមការចុះផ្សាយបស់សារព័ត៌មានកូរ៉េ The Chosun Daily។
នៅថ្ងៃទី១៤ ខែតុលានេះ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាលោក ស សុខា ក៏បានដឹកនាំកិច្ចប្រជុំលើការងារយុទ្ធសាស្ត្រប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាផងដែរ ខណៈព័ត៌មានលំអិតនៃកិច្ចប្រជុំនេះនៅមិនទាន់ដឹងនៅឡើយទេ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


