សន្តិសុខសង្គម
ស្នងការខេត្តកណ្ដាល៖ ផលិតផល៤មុខរបស់អ្នកលក់ឡេ Love Riya មានសារធាតុហាមឃាត់លើសខុសពីច្បាប់អនុញ្ញាត
លោកឧត្ដសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់នៅព្រឹកថ្ងៃទី២០សីហានេះថា ផលិតផលចំនួន៤មុខក្នុងចំណោមផលិតផ្សេងទៀតរបស់អ្នកលក់ឡេ Love Riya គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើសខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។

ការចេញមកបញ្ជាក់បែបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងមតិមួយចំនួនដែលលើកឡើងវែកញែកពីការអនុវត្តនិតិវីធីរបស់សមត្ថកិច្ចជំនាញ ហើយក៏មានការទាមទារឲ្យដោះលែងម្ចាស់ផលិតផលនេះទៀតផង។ លោក ឈឿន សុចិត្ត ក៏ស្នើសុំឲ្យមហាជនបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម។

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០សីហានេះ លោកឧត្ដសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានបញ្ជាក់ពីលទ្ធផលនៃការពិសោធន៍ និងធ្វើតេស្តលើផលិតផលដែលម្ចាស់ក្រុមហ៊ុនខាងលើផ្សព្វផ្សាយលក់ ចំពោះសារធាតុ Mercury (បារត) ជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ (ដើម្បីសម្លាប់មេរោគ) និងគ្រឿងសម្អាង ធ្វើអោយស្បែកឆាប់ ស) ដែលអាចចម្លងចូលខ្លួនមនុស្សតាមរយៈការលេប ឬជ្រាបចូលតាមស្បែក។ តាមការបញ្ជាក់ដដែល ការប្រើផលិតផលទាំងនេះធ្វើឲ្យ ខូចតំរងនោម ប្រព័ន្ធប្រសាទ ប្រព័ន្ធដង្ហើម ប្រព័ន្ធពោះវៀន ស្ត្រីមានផ្ទៃពោះ និងស្បែក។

ចំពោះសារធាតុ Cadmium ជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ ឬគ្រឿងសម្អាង (ក្រែមលាបមាត់) ដើម្បីអោយមានភាពភ្លឺរលោង ដែលអាចចម្លងចូលខ្លួនមនុស្ស តាមរយៈការលេប ឬជ្រាបចូលតាមស្បែក។ ផលិតផលនេះក៏ធ្វើឲ្យខូចតំរងនោម ថ្លើម ឆ្អឹងឆាប់ទន់ (សោធ) ប្រតិកម្មស្បែក (Allergic) រលាកស្បែក និងកើនហានិភ័យនៃជម្ងឺមហារីក។

សូមរលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេល្បីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ស្ថិតនៅភូមិគ្រឹះក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីអនុវត្តនិតិវិធីច្បាប់។ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន ហៅ «Love Riya» ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ «ញុះញង់ឲ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព» បទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


