សន្តិសុខសង្គម
អាជ្ញាធរស្រុកបាទី ឲ្យម្ចាស់ឃ្លាំងជួសជុលរថយន្ដឈ្មោះ នី អៀម រុះរើសំយ៉ាបដែលសង់រំលោភលើខ្នងប្រឡាយជាង២០ម៉ែត្រចេញ តែគិតត្រឹមថ្ងៃទី២៦តុលានេះ នៅមិនទាន់រុះរើនៅឡើយ
រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានណែនាំឲ្យម្ចាស់ឃ្លាំងជួសជុលរថយន្ដមួយកន្លែងឈ្មោះ នី អៀម ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ត្រូវរុះរើសំយ៉ាងដែលបានសាងសង់រំលោភគ្របលើខ្នងប្រឡាយប្រវែងជាង២០ម៉ែត្រចេញ ខណៈម្ចាស់ទីតាំងឃ្លាំងក៏បានយល់ព្រមរុះរើតាមការណែនាំរបស់អាជ្ញាធរ តែគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ម្ចាស់ទីតាំងនៅមិនទាន់មានសកម្មភាពរុះរើនៅឡើយ។

ការណែនាំឲ្យរុះរើសំណង់សាងសង់រំលោភលើខ្នងប្រឡាយនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពីការសាងសង់សំណង់រឹងមាំគ្របខ្នងប្រឡាយ ដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

តាមរយៈសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុក កាលពីថ្ងៃទី១៦ ខែតុលា និងទើបបង្ហោះចែកចាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុកនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០និង១៥នាទីព្រឹក ក្រុមការងាររបស់រដ្ឋបាលស្រុកបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ និងរកឃើញថា ប្រឡាយមានទំហំ ១៧ម៉ែត្រ និងត្រូវបានម្ចាស់ឃ្លាំងជួសជុលរថយន្តឈ្មោះ នី អៀម បានដាំដើមឬស្សី និងយករថយន្តទៅចតបាំងខ្នងប្រឡាយខាងក្រោយ និងបានតសំយ៉ាបគ្របលើខ្នងប្រឡាយប្រវែង ២២ គុណ ៣.៥៣ម៉ែត្រ។

បន្ទាប់ពីពិនិត្យជាក់ស្ដែង ក្រុមការងារបានណែនាំឱ្យម្ចាស់ឃ្លាំងឈ្មោះ នី អៀម ត្រូវរុះរើសំយ៉ាប និងដើមឬស្សីដែលរាំងបិទខាងក្រោយមិនឱ្យមានការបិទបាំងបន្តទៀត និងមិនឱ្យសាងសង់សំណង់លើខ្នងប្រឡាយទៀតនោះឡើយ។ បើតាមការប្រកាសរបស់រដ្ឋបាលស្រុក ម្ចាស់ឃ្លាំងឈ្មោះ នី អៀម បានឯកភាពរុះរើ ដើមឬស្សី និងសំយ៉ាបដែលសាងសង់រំលោភលើខ្នងប្រឡាយនោះចេញតាមការណែនាំរបស់ក្រុមការងាររដ្ឋបាលស្រុក។

ទោះបីយ៉ាងណា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ម្ចាស់ទីតាំងឃ្លាំងជួសជុលរថយន្ដដែលបានសាងសង់សំណង់រឹងមាំរំលោភលើខ្នងប្រឡាយសាធារណៈនេះ នៅមិនទាន់មានសកម្មភាពរុះរើតាមការណែនាំរបស់អាជ្ញាធរដូចការព្រមព្រៀងគ្នានៅឡើយ ខណៈមហាជននឹងរង់ចាំមើល តើអាជ្ញាធរនឹងមានវិធាការអ្វីបន្ទាប់ទៀត៕
អត្ថបទ៖ សុខុម

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


