សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទ ២ករណីក្នុងស្រុកបាធាយ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ និងកម្លាំងជំនាញមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ ២ករណី នៅក្នុងស្រុកបាធាយ និងបានដកហូតឧបករណ៍នេសាទខុសច្បាប់មួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០២ករណី នៅក្នុងស្រុកបាធាយ។

មន្ត្រីជំនាញបានបញ្ជាក់ថា ការចុះប្រតិបត្តិការ និងបង្ក្រាបករណីខាងលើនេះ គឺបានអនុវត្តនៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលករណីទី១ ជំនាញបានរុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៥ដើម និងករណីទី២ បានប្រមូលឧបករណ៍លូស្បៃមុងចំនួន ០៣មាត់ របាំងស្បៃមុងប្រវែង ៤៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០១គីឡូក្រាម ទៅក្នុងបឹងធម្មជាតិវិញ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


