ព័ត៌មានជាតិ
មេឃុំតាតោកជាប់ព្រំដែនថៃ ស្នើសាងសង់ផ្លូវមួយខ្សែភ្ជាប់ទៅផ្លូវជាតិលេខ ១០ ដើម្បីសម្រួលធ្វើដំណើររបស់ពលរដ្ឋ
មេឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានស្នើសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីឃុំតាតោកទៅដល់ផ្លូវជាតិលេខ ១០ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋាន។
មេឃុំតាតោក លោក អ៊ុំ ខែម បានប្រាប់កម្ពុជាថ្មីថា ខណៈដែលផ្លូវបេតុងមួយខ្សែប្រវែងជាង ៥ គីឡូម៉ែត្របានស្ថាបនារួចរាល់ លោកស្នើឲ្យមានការសាងសង់បន្តផ្លូវដែលនៅសល់ប្រវែងជាង ៨ គីឡូម៉ែត្រភ្ជាប់ទៅដល់ផ្លូវជាតិលេខ ១០ ដើម្បីសម្រូលដល់ការធ្វើដំណើរ និងបម្រើផលប្រយោជន៍ពលរដ្ឋនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាលនេះ។

បើតាមលោកមេឃុំ ផ្លូវដែលនៅសល់ជាផ្លូវដី ហើយខែវស្សាតែងតែរងការជន់លិចដែលបង្កការពិបាកសម្រាប់ពលរដ្ឋធ្វើដំណើរ។
ឃុំតាតោកជាតំបន់ព្រៃភ្នំជាប់ព្រំដែនថៃ មានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីទីរួមស្រុកសំឡូត។ ភូមិសាស្ត្រតំបន់នេះមិនសូវមានផ្ទៃដីធ្វើស្រែច្រើននោះទេ ភាគច្រើនពលរដ្ឋរស់នៅពឹងអាស្រ័យលើការដាំដុះដំណាំកសិកម្មដូចជាពោត ដំឡូង សណ្តែក និងដំណាំឈើហូបផ្លែមួយចំនួន។
ឃុំតាតោកមានសរុបចំនួន ៩ ភូមិ និងមានពលរដ្ឋរស់នៅប្រមាណ ១ ០០០ គ្រួសារ បើរាប់ចំនួនមនុស្សមានប្រមាណ ៤ ០០០ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


