សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនបានហើយ ឃាតករដែលដុតផ្ទះសម្លាប់មនុស្ស ៩នាក់ នៅស្រុកស្ទឹងត្រង់
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច ចុះពិនិត្យទីតាំងកើតហេតុ នៃករណីឃាតកម្មគិតទុកជាមុន ដែលករណីនេះកើតឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៣០នាទី ដោយឃាតករបាន អាករ ដុតផ្ទះសម្លាប់មនុស្សចំនួន ០៩នាក់ កើតឡើង នៅចំណុចកៀនឃ្លាំង ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ិន មិនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ធា តាំងលី (ហៅឃ្លី) បណ្តាលជនរងគ្រោះស្លាប់ចំនួន ០៩នាក់ ក្នុងនោះមាន ៖
1. ឈ្មោះ ស្រុន ស្រឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ
2. ឈ្មោះ ធា តាំងលី ហៅឃ្លី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធជនសង្ស័យ)
3. ឈ្មោះ ធា ថាក់ ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិខ្មែរ
4. ឈ្មោះ ផា បុតា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ
5. ឈ្មោះ ផា ស្រីតាន ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ
6. ឈ្មោះ ផា ភ័ក្រ្ត ភេទប្រុស អាយុ០៧ឆ្នាំ ជនជាតិខ្មែរ
7. ឈ្មោះ ផា សម្ផស្ស ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ
8. ឈ្មោះ សុីម វិសាល ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
9. ឈ្មោះ ណាត នាថ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ
ជនរងគ្រោះទាំង០៩នាក់ មានទីលំនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។ បច្ចុប្ប្នន្ន សពចំនួន៨ ដែលត្រូវបាន ដុតសម្លាប់ សមត្ថកិច្ចរួមជាមួយ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្មនៅកម្ពុជា (CPU) កំពុងធ្វើកោសល្យវិច្ច័យតាមជំនាញបច្ចេកទេស។ ដោយឡែកសព ស្រី្តឈ្មោះ ណាត នាថ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំពោះជនសង្ស័យ តាមការរាយការណ៍របស់សមត្ថកិច្ច គឺឃាត់ខ្លួនបានហើយ និងកំពុងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ




-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


