សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោតាមចាប់ក្រុមប្លន់ម៉ូតូ២នាក់បានភ្លាមៗ ក្រោយវាយប្លន់ម៉ូតូពីនារីម្នាក់បានសម្រេច
កម្លាំងនគរបាលខណ្ឌដង្កោ បានចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្រុមវាយប្លន់យកម៉ូតូចំនួន២នាក់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពវាយប្លន់ម៉ូតូពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន។ ប្រតិបត្តិការបង្ក្រាបក្រុមវាយប្លន់បានភ្លាមៗនេះ ធ្វើឡើងនៅវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទទួលការងារព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨វិច្ឆិកា នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អ៊ុង ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ និងឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ រីម គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជាង ហុកសែ បញ្ជាក់ថា កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីនារីរងគ្រោះដោយដំបងឈើ ចំណុចផ្លូវចូលផ្ទះសំណាក់ សុខុម ផ្លូវលំស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ បានសម្រេចរួចទុកម៉ូតូចាស់របស់ខ្លួនចោលនៅកន្លែងកើតហេតុ រួចជិះម៉ូតូរបស់ជនរងគ្រោះដើម្បីគេចខ្លួន។ ក្រោយពីកើតហេតុ កម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន និងដឹកនាំដោយលោកផ្ទាល់បានប្រដេញតាមមុខសញ្ញារហូតដល់ចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបឃាត់ខ្លួនបានទាំងពីរនាក់ និងដកហូតម៉ូតូជនរងគ្រោះមកវិញផងដែរ។

បើតាមលោកអធិការរង ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតម៉ូតូពីរគ្រឿងម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1GL-9383 (ម៉ូតូនារីរងគ្រោះ) និងមួយគ្រឿងទៀតជារបស់ក្រុមជនសង្ស័យជិះធ្វើសកម្មភាពម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ(ម៉ូតូចាស់)។
ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនអនុវត្តតាមនិតិវិធីច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


