Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ព្រែកប្រា ចុះរុះរើបែចិញ្ចឹមត្រីទុកចោលមួយកន្លែងដែលផ្ដល់ឱកាសឲ្យក្រុមប្រើប្រាស់ថ្នាំញៀន

បានផុស

នៅ

អាជ្ញាធរសង្កាត់ព្រែកប្រា នៃរដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចុះរុះរើបែចិញ្ចឹមត្រីដែលគេទុកចោលមួយកន្លែងស្ថិតនៅមាត់ទន្លេបាសាក់ ក្នុងភូមិព្រែកតាពៅ ដែលជាកន្លែងផ្ដល់ឱកាសឲ្យក្រុមប្រើប្រាស់ថ្នាំញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យូសុះ អាប់ឌុលឡោះ ចៅសង្កាត់រងទី១ នៃសង្កាត់ព្រែកប្រាបានឲ្យដឹងថា ការចុះរុះរើបែចិញ្ចឹមត្រីដែលគេទុកចោលនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរថា ទីតាំងខាងលើជាកន្លែងក្រុមក្មេងស្ទាវប្រមូលផ្តុំលួចប្រើប្រាស់ថ្នាំញៀន។ លោកបន្តថា ពេលកម្លាំងចុះទៅដល់បានពិនិត្យជាក់ស្ដែងឃើញមានឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ជាពិសេសថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀតផង។ បន្ទាប់ពីពិនិត្យ អាជ្ញាធរបានសម្រេចរុះរើបែចិញ្ចឹមត្រីនេះចោលតែម្តង។

ក្នុងនាមអាជ្ញាធរ លោក យូសុះ អាប់ឌុលឡោះ បានសំណូមពរដល់ប្រជាពលរដ្ឋបើបានឃើញសកម្មភាព ឬទីតាំងក្មេងស្ទាវកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន សូមរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍ឬមេភូមិជាបន្ទាន់ ដើម្បីចុះទៅបង្ក្រាបឲ្យទាន់ពេលវេលាដូចករណីខាងលើនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម