សន្តិសុខសង្គម
យប់ថ្ងៃសែនចូលឆ្នាំចិនទី១ អគ្គិភ័យឆេះផ្ទះពលរដ្ឋ ០៣ខ្នង ជាប់គ្នាដោយសារកម្ទេចភ្លើងធូប
ផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ជាប់គ្នាដែលសាងសង់អំពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅខូចខាតអស់ទាំងស្រុងនៅថ្ងៃសែនចូលឆ្នាំចិនទី១ ដោយសារកម្ទេចភ្លើងធូប។ ហេតុការណ៍គ្រោះ អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ១២និង០២នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាប ឆេះនេះមានចំនួន០៣ខ្នង ធ្វើពីឈើលើដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ6mx8m ម្ចាស់ឈ្មោះ ប្រាក់ ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ ខូចខាតប្រាក់រៀលចំនួន ៧,០០ ០,០០០ រៀលនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។


ផ្ទះទី២ម្ចាស់មានឈ្មោះ ប្រាក់ ណុំ ភេទប្រុស អាយុ៦៩ឆ្នាំ ធ្វើពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ០៦m x ០៨m ខូចខាត៖ ខ្សែកផ្លាកទីន ០៩ជី មាស ០២ តម្លឹង និង សម្ភារៈប្រើប្រាស់មួយចំនួន។ ចំណែកផ្ទះទី៣ ជារបស់ឈ្មោះ សឿង ធឹម ភេទប្រុស អាយុ៥៥ឆ្នាំ ធ្វើពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ ០៦m x ០៨m បណ្ដាលឲ្យខូចខាតស្រូវ៣០បាវ ឯកសារអត្ត សញ្ញាណប័ណ្ណ១០សន្លឹក , សំបុត្របញ្ជាក់កំណើតចំនួន ១០សន្លឹក ឯកសារប្លង់ដី មួយចំនួន។

របាយការណ៍ ដដែលបានបញ្ជាក់ថា មូលហេតុ ដែលបង្កឲ្យមានករណីអគ្គិភ័យនេះដោយសារកម្ទេច ភ្លើងធូប ដែលធ្លាក់ មក លើពូកបណ្ដាល អោយឆេះនិងបន្ដរាលដាល ជាអណ្ដាត ភ្លើងតែម្ដង។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋបានអោយដឹងថា ករណីខាងលើកម្លាំងនគរបាលបានជួយអន្ដរាគមន៍ ដោយសារតែស្ថានភាពផ្ទះសង់ជាប់គ្នាទាំង៣ខ្នង អំណាចភ្លើងឆេះ ពេញបន្ទុកការ ប្រើប្រាស់ រថយន្តអគ្គិភ័យ ០៣គ្រឿង ទើបបអាចគ្រប់គ្រងស្ថានការណ៍បាន តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សសត្វឡើយ៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


