សន្តិសុខសង្គម
ពលរដ្ឋភូមិកោះក្របី ស្នើអាជ្ញាធរឱ្យអន្តរាគមន៍ ករណីក្រុមហ៊ុនមួយ ធ្វើផ្លូវបិទប្រឡាយទឹកលិចចម្ការស្ពៃ
ប្រជាកសិករដាំស្ពៃ រស់នៅ ភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងមានការព្រួយបារម្ភពីចម្ការស្ពៃរបស់ពួកគាត់ត្រូវបានលិចទឹក ដោយសារក្រុមហ៊ុនមួយចាក់ដីធ្វើផ្លូវបិទប្រឡាយបង្ហូរទឹក។
លោក ឈឿង ហួរ អាយុ ៥៣ ឆ្នាំ បានប្រាប់ថា ជារៀងរាល់ឆ្នាំពួកគាត់បានដាំស្ពៃនៅទីនេះដើម្បីចិញ្ចឹមជីវិត ហើយឆ្នាំនេះពួកគាត់បានជួលដីគេដាំស្ពៃដូចសព្វដង។

ប៉ុន្តែនៅយប់ថ្ងៃទី ៥ ខែធ្នូ មានក្រុមហ៊ុនមួយ បានចាក់ដីធ្វើផ្លូវបិទប្រឡាយដែលទឹកហូរចេញ បណ្តាលឲ្យជន់លិចចម្ការស្ពៃរបស់ពួកគាត់ខូចខាតតែម្តង។
នៅក្នុង រយៈពេលតែមួយយប់ប៉ុណ្ណោះ ស្ពៃ របស់ពួកគាត់បានលិចលង់អស់ជាច្រើនរង។ ពួកគាត់សំណូមពរដល់អាជ្ញាធរ ខេត្ត និងក្រុងសូមមេត្តាជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនខាងលើ ជួយដាក់ប្រព័ន្ធលូរំដោះទឹកចេញ ដើម្បីឲ្យពួកគាត់អាចដាំស្ពៃបានដូចសព្វដងផងចុះ។

ជុំវិញការធ្វើផ្លូវបិទប្រឡាយរំដោះទឹកនេះលោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៦ ខែធ្នូនេះបានបញ្ជាក់ថា អាជ្ញាធរខេត្តបានឲ្យក្រុមហ៊ុនមួយធ្វើផ្លូវបេតុង ប្រវែង ៣គីឡូម៉ែត្រ ចូលទៅដីដែលត្រៀមវិនិយោគធ្វើបុរីមួយកន្លែងនៅក្នុងភូមិកោះក្របី ដោយអាជ្ញាធរខេត្តបានអនុញ្ញាតច្បាប់ឱ្យគេរួចហើយ។
ដោយឡែក លោក ហ៊ីង ភ័ព្វមីនា អភិបាលរង ក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា លោកមិនបានដឹងរឿងហ្នឹងទេ ប៉ុន្តែលោកនឹងចុះពិនិត្យ មើលនិងអន្តរាគមន៍ក្រោយពេលទទួលដំណឹងនេះពីក្រុមអ្នកសារព័ត៌មាន៕





អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


