សន្តិសុខសង្គម
ខឹងប្រពន្ធទៅផឹកស្រាផ្ទះបងប្អូន កើតភ្លើងប្រចណ្ឌដុតផ្ទះឆេះខ្ទេច
ដោយសារភ្លើងប្រចណ្ឌ ធ្វើឲ្យបុរសជាប្តីប្រើអំពើហិង្សារហូតឈានទៅដល់ដុតផ្ទះខ្លួនឯង បណ្តាលអោយខូចខាតទាំងស្រុង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២២និង១០នាទី នៅត្រង់ចំណុចចុងអូប្រង់ ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះធ្វើឲ្យខូចខាតផ្ទះទំហំ៥ម៉ែត្រ× ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីចំនួន០១ខ្នង, ស្រូវ៣៥បេ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
ជនបង្កជាប្តីមានឈ្មោះ ក្លឹង ស៊ី អាយុ២៥ឆ្នាំ ជនជាតិព្នង និងប្រពន្ធឈ្មោះ ថាំ បឺប អាយុ២៣ឆ្នាំ ជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការដុតផ្ទះខាងលើនេះ បណ្តាលមកពីភ្លើងប្រចណ្ឌប្រពន្ធដោយសារទៅផឹកស្រានៅផ្ទះបងប្អូន ពេលប្តីបបួលមកផ្ទះវិញប្រពន្ធមិនព្រមមក ទើបកើតជាភ្លើងប្រចណ្ឌបង្កជាអំពើហិង្សាឈានទៅដុតផ្ទះខ្លួនឯងតែម្តង ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


