សន្តិសុខសង្គម
ចោរលួចសម្ភារៈសំណង់ជាច្រើនលើក អស់លក្ខណ៍ នគរបាលស្រុកកោះធំឃាត់ខ្លួន
កណ្តាល ៖ នគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនក្រុមចោរពីរនាក់លួចសម្ភារៈសំណង់ ផ្ទះរបស់ជនរងគ្រោះជាញឹកញាប់ ដែលមានដូចជាស៊ីម៉ង់ ដែក ខ្សែភ្លើង ទុយោទឹក ខ្សែភ្លើងម៉ាស៊ីនត្រជាក់ រួមនឹងសម្ភារៈជាច្រើនផ្សេងទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ ឃាង មួយ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះទី១ឈ្មោះ ឃាង មួយ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល។
ជនសង្ស័យទី១ឈ្មោះ ណឺប ហុកស្រ៊ុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករលីសែង(មានសារធាតុញៀនក្នុងទឹកនោម)។

តាមការបំភ្លឺរបស់ ជនរងគ្រោះឈ្មោះ ឃាង មួយ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានសាងសង់ផ្ទះនៅចំណុចភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល ជាប់ព្រំផ្ទះរបស់ជនសង្ស័យឈ្មោះ ណឺប ហុកស្រ៊ុន ហើយជនសង្ស័យខាងលើតែងតែលួចសម្ភារៈសាងសង់ផ្ទះរបស់ជនរងគ្រោះជាញឹកញាប់ ដែលមានដូចជាស៊ីម៉ង់ ដែក ខ្សែភ្លើង ទុយោទឹក ខ្សែភ្លើងម៉ាស៊ីនត្រជាក់ រួមនឹងសម្ភារៈជាច្រើនផ្សេងទៀត តែជនរងគ្រោះ ពុំបានប្ដឹងទៅសមត្ថកិច្ចឡើយ ដោយគ្រាន់តែប្រាប់ទៅជនសង្ស័យឲ្យបញ្ឈប់នូវសកម្មភាពលួចសម្ភារៈសាងសង់ផ្ទះរបស់ខ្លួនទៀត។
តែជនសង្ស័យ ពុំព្រមបញ្ឈប់នូវសកម្មភាពរបស់ខ្លួនឡើយ នៅតែបន្តលួចសម្ភារៈសាងសង់ផ្ទះរបស់ជនរងគ្រោះទៀត។ លុះនៅកំឡុង ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យ បានធ្វើសកម្មភាពលួចសម្ភារៈ ទុយោទឹកជ័រធំចំនួន០៥ដើម ដែកមួយចំនួន ខ្សែភ្លើងចំនួន០១ដុំ និង ខ្សែភ្លើងដែលកាត់រួចចំនួន០៣កំណាត់ រួមនឹងខ្សែភ្លើងម៉ាស៊ីនត្រជាក់ចំនួនពីរកំណាត់ទៀត។

នៅពេលនោះជនរងគ្រោះក៏បានតាមទាន់និងយកសម្ភារៈទាំងនោះមកវិញបានខ្លះដែរ ចំណែកឯសម្ភារៈផ្សេងទៀត ត្រូវបានជនសង្ស័យយកទៅលក់បាត់។ លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង០៣និង០០នាទី(ម៉ោងដឹងបាត់)ជនសង្ស័យក៏បានចូលលួចថ្នាំលាបជញ្ជាំងផ្ទះអស់ចំនួន០៣ធុង ដោយមួយ០១តម្លៃ១៨០ដុល្លារ ចំណែកឯ០២ធុងផ្សេងទៀតសរុបជាប្រាក់១៤០ដុល្លា រួមនឹងសម្ភារៈមួយចំនួនទៀត។
នៅពេលនោះម្ដាយរបស់ជនសង្ស័យឈ្មោះ នូ អេម នោះក៏បានទូរសព្ទប្រាប់ទៅជនរងគ្រោះថា សម្ភារៈដែលបាត់នោះ ត្រូវបានជនសង្ស័យឈ្មោះណឺប ហុកស្រ៊ុន ត្រូវជាកូនរបស់ខ្លួន បានលួចសម្ភារៈនោះ យកទៅលាក់ទុកនៅក្នុងបន្ទប់ដេករបស់វា។ ពេលលឺដូចនេះជនរងគ្រោះក៏បានប្រាប់ទៅជាងសាងសង់ផ្ទះ ឲ្យទៅមើលក៏បានឃើញ ហ្វ្រីភ្លើងចំនួន០២កេះធំ ចំណែកឯ ដែកបំពង់ទីបចំនួន០៧ដើមផ្សេងទៀត នៅខាងក្រៅផ្ទះ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់។ លុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន។

បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកោះធំ បានស្រាវជ្រាវរកជនសង្ស័យឃើញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ឆៃ យ៉ា

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


