សន្តិសុខសង្គម
បង្ក្រាបគ្រឿងញៀនក្នុងខារ៉ាអូខេ ឃាត់ខ្លួនមនុស្ស១៥នាក់
កម្លាំងនគរបាលខេត្តបាត់ដំបងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនក្នុងទីតាំងខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្ស១៥នាក់ និងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០១និង៤៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅក្នុងទីតាំងខារ៉ាអូខេមួយកន្លែង ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបបានករណីចាត់ចែងឱ្យប្រើប្រាស់ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែងនៅទីតាំងខាងលើ និងឃាត់ខ្លួនមនុស្សប្រុស-ស្រីបានចំនួន១៥នាក់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន០១ថង់ ទម្ងន់០,៨៩ក្រាម (ទាំងសម្បក) ។ ទូរស័ព្ទដៃចំនួន០៩គ្រឿង (ចាស់) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
មនុស្សប្រុស-ស្រីទាំង១៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែមទៀត ប្រសិនបើរកឃើញថា សាមីខ្លួនណាមានអំពើល្មើសទាក់ទងករណីនេះ សមត្ថកិច្ចនគរបាលនឹងកសាងសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


