សន្តិសុខសង្គម
លួចគ្រឿងអលង្ការពីស្រុកថ្មគោល ប៉ូលិសតាមវ៉ៃខ្នោះដល់ក្រុងប៉ោយប៉ែត
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានស្រុកថ្មគោល តាមក្របួចដល់ក្រុងប៉ោយប៉ែត បន្ទាប់ពីបានលួចគ្រឿងអលង្ការ និងលុយដ៏សន្ធឹកសន្ធាប់ពីស្រុកថ្មគោល រួចគេចខ្លួនទៅសំងំនៅទីនោះមិនបាន២ថ្ងៃផង។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២ វេលាម៉ោង០៨.១០នាទី ព្រឹក កម្លាំងជំនាញបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ អ៊ូច ខ្លឹង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល បានប្ដឹងថា ខ្លួនបានបាត់ទ្រព្យសម្បត្តិមួយចំនួនក្នុងនោះរួមមាន ខ្សែ.កមាស០១ខ្សែទម្ងន់០៦ជី ខ្សែដៃប្លាកទីន០១ខ្សែទម្ងន់ ០៤ជី និង ប្រាក់ខ្មែរចំនួន២,៧០០,០០០រៀល កាលពីល្ងាចថ្ងៃទី៩ កន្លងទៅថ្មីៗនេះ ដោយម្ចាស់ទ្រព្យបានដាក់ការសង្ស័យទៅលើមនុស្សម្នាក់ដែលរស់នៅក្នុងមូលដ្ឋានជាមួយគ្នា។
លោកអធិការបានបន្តថា ក្រោយពីទទួលបណ្តឹងរួចមក កម្លាំងជំនាញនិងកម្លាំងនគរបាលប៉ុស្តិ៍តាម៉ឺន បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០ ព្រឹក កំលាំងជំនាញសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ យុំ យូ ភេទប្រុសអាយុ២៧ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើនិងដកហូតបានសម្ភារៈមួយចំនួនមកវិញរួមមាន៖
ខ្សែ.ក ធ្វើពីលោហៈធាតុពណ៌លឿងចំនួន០១ខ្សែប្រវែង០៥តឹក០៣ហ៊ុន ខ្សែដៃធ្វើពីលោហៈធាតុពណ៌លឿងចំនួន០១ខ្សែ ទូរស័ព្ទដៃចំនួន ០១ គ្រឿង បន្តោងខ្សែ.ក ធ្វើពីលោហៈធាតុពណ៌លឿងចំនួន០១និង ថ្នាំញៀនចំនួន០១ កញ្ចប់តូច ដោយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការ និង ប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ