សន្តិសុខសង្គម
សមត្ថកិច្ច ចុះធ្វើកិច្ចសន្យាលើកទី ២ ករណីហាង «សន្យា» នៅក្រុងតាខ្មៅ ចាក់ភ្លេងរំខានដល់អ្នកជិតខាង
ភោជនីយដ្ឋាន និងផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ ២១A ក្រុងតាខ្មៅ ខេត្តកណ្តាល មិនត្រឹមតែបំពានវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទេ តែបានចាក់ភ្លេងរំខាន ដល់អ្នកជិតខាងជាច្រើនលើកច្រើនសារ ដល់កណ្តាលអាធ្រាត្រជារៀងរាល់ថ្ងៃ ត្រូវសមត្ថកិច្ច ចុះទៅឲ្យធ្វើកិច្ចសន្យាជាលើកទី ២ កាលពីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាង «សន្យា» នេះ គឺតែងតែចាក់ភ្លេង និងច្រើនរាំ ឮខ្លាំងៗ ដល់កណ្តាលអាធ្រាត្រ ជារៀងរាល់យប់ ដោយមិនខ្វល់ពីការសម្រាក របស់ប្រជាពលរដ្ឋអ្នកជិតខាងឡើយ។ បញ្ហានេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ ជូនសមត្ថកិច្ចជាបន្តបន្ទាប់មកដែរ ហើយក៏បានធ្វើកិច្ចសន្យា តែអ្នកគ្រប់គ្រងហាងមួយនេះ មិនស្តាប់ឡើយ នៅតែផ្គើន ដោយមិនដឹងអាងអំណាចអ្វី នោះទេ។
ប្រភពព័ត៌មានដដែល បានបន្តថា ហាង «សន្យា» មិនត្រឹមតែចាក់ភ្លេងនិងច្រើនរាំ ឮខ្លាំងៗ ដល់កណ្តាលអាធ្រាត្រជារៀងរាល់យប់ នោះទេ តែអ្នកចូលទៅផឹកស៊ីច្រើនកុះករ មិនបានគោរពវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឡើយ ខណៈកម្ពុជាកំពុងព្រួយបារម្ភជាខ្លាំងបញ្ហាកូវីដ-១៩ បម្លែងថ្មី ប្រភេទអូមីក្រុង ដោយ ហាងមួយនេះ មិនបានរៀបចំវិធានសុខាភិបាល ឡើយ ពោលគឺ មិនរៀបចំឲ្យមានការរក្សាគម្លាត និងមិនតម្រូវឲ្យបង្ហាញកាតចាក់វ៉ាក់សាំង ថែមទៀតផង។
ជុំវិញបញ្ហានេះ លោក សុខ សម្បត្តិ ដែលជាមេការគ្រប់គ្រងទូទៅ ហាង «សន្យា» នៅយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០ ២២ ក៏បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាថា មិនចាក់ភ្លេងឮខ្លាំង រំខានដល់អ្នកជិតខាងទៀត នោះទេ៕
អត្ថបទ៖ ឆៃ យ៉ា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


