សន្តិសុខសង្គម
ឃើញនារីវ័យក្មេង ឈរចាំទូកដចាប់បីដាក់ម៉ូតូដឹកចូលព្រៃរំលោភ សមត្ថកិច្ចចាប់បាន២នាក់
ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភលើនារីវ័យ១៩ឆ្នាំម្នាក់បានសម្រេចនៅក្នុងព្រៃត្រែងមាត់ទន្លេ។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីក្រុមជនសងស្ស័យបាននាំគ្នាចាប់រំលោភនារីរងគ្រោះនៅចំណុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន១. ឈ្មោះ លាង គឹមឆាយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ២. ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកម្នាក់ទៀតឈ្មោះ ធី វិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល គំពុងគេចខ្លួន។

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង២០នាទី មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ និងមិត្តភ័ក្ដិផ្សេងទៀត កំពុងផឹកស៊ីស្រវឹងនៅកញ្ចុះមាត់ទន្លេជាប់នឹងកំពង់ចម្លង ខណៈនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងចាំឆ្លងទូកដតែម្នាក់ឯង ស្រាប់តែជនសង្ស័យឈ្មោះ លាង គឹមឆាយ បានបើកម៉ូតូឌុបជនសង្ស័យឈ្មោះ ធី វិន ទៅរកជនរងគ្រោះ ល្បួងនិងចាប់បីជនរងគ្រោះដាក់លើម៉ូតូ ដឹកទៅកន្លែងព្រៃត្រែងដែលជាកន្លែងកើតហេតុរួចធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចទាំងពីរនាក់ ចំណែកជនសង្ស័យឈ្មោះ នី វណ្ណៈ បានដើរទៅតាមក្រោយ ដើម្បីធ្វើសកម្មភាពរំលោភដែរ ប៉ុន្តែរំលោភមិនទាន់បានសម្រេចផង ក៏មានម៉ូតូមួយគ្រឿង ដែលជាម៉ូតូរបស់បងប្អូនជនរងគ្រោះមកដល់ ពេលនោះជនសង្ស័យទាំងបីក៏បាននាំគ្នារត់គេចខ្លួនអស់ ។

ក្រោយមកក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា អោយជួយអន្តរាគមន៍ និងបានសហការជាមួយកម្លាំងប្រជាការពារបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ លាង គឹមឆាយ និងឈ្មោះ នី វណ្ណៈ ចំណែកជនសង្ស័យឈ្មោះ ធី វិន បានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តសំណាករកមេរោគកូវីត-១៩ និងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


