សន្តិសុខសង្គម
ចូលកាប់សម្លាប់សត្វប្រើសក្នុងទ្រុងសួនភ្នំតាម៉ៅយកក្បាលនិងសាច់លក់ ហើយប្រាប់ថា ជាសត្វជាប់អន្ទាក់
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ធ្វើការស្រាវជ្រាវចាប់ខ្លួនដើម្បីកសាងសំណុំរឿងផ្ដន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើសកម្មភាពលួចផ្លោះរបងចូលកាប់សម្លាប់សត្វប្រើសមួយក្បាល នៅក្នុងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ការចាប់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃខាងលិចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធឹម រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងបានស្រាវជ្រាវរកឃើញស្នែងប្រើសដែលជនសង្ស័យសម្លាប់ហើយយកទៅលក់ក្នុងតម្លៃ១០០ដុល្លារ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី មានករណីអំពើលួច សម្លាប់សត្វប្រើសមួយក្បាល កើតឡើងនៅត្រង់ចំណុចសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលកាប់សម្លាប់សត្វប្រើសឈឺចំនួន១ក្បាល (ឈ្មោល) ដែលមានជំងឺបាក់ជើងក្រោយ ចំហៀងខាងស្តាំដើរមិនរួច នៅក្នុងទ្រុងលួសសំណាញ់ រួចកាត់យកភ្លៅប្រើសចំនួន៣ភ្លៅ ខាងមុខ ហើយភ្លៅក្រោយខាងឆ្វេងចំនួន១ភ្លៅ និងកាត់ក្បាលយកទៅបាត់។

ក្រោយទទួលបានពាក្យបណ្តឹង ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាចាប់ជនសង្ស័យបានតែម្ដង។
ក្រោយពីចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផ្លោះរបងចូលលួចសម្លាប់សត្វប្រើស កាត់យកភ្លៅមុខចំនួន០២ភ្លៅ ក្រោយចំនួន០១ និងកាត់ក្បាលយកស្នែងមកលក់អោយឈ្មោះ ញឹម យូហេង ហៅចក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លក់សាច់បាន១គីឡូ៣ម៉ឺនរៀល ស្នែងលក់បាន១០០ដុល្លារ ដោយប្រាប់ថា សត្វជាប់អន្ទាក់ក្នុងព្រៃ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


