សន្តិសុខសង្គម
ឃាត់ខ្លួនបុរស ២នាក់ ចេញសែកស្អុយ ជាង ១០ ម៉ឺនដុល្លារ ហើយគេចវេះមិនចូលដោះស្រាយ
ភ្នំពេញ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបុរសពីរនាក់ បញ្ជូនឡើងតុលាការ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធការទូទាត់ថ្លៃប្រេង ដោយបានចេញសែកស្អុយចំនួនពីរសន្លឹក សរុបជាទឹកប្រាក់ជាង ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយគេចវេះមិនចូលដោះស្រាយ។

នគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ ទី១ ប៉ែន សុភាព ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន។ ទី២ ឈ្មោះ ស៊ាង ថៃ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន។ បុរសទាំង ២ នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើស “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”។
ប្រភពបន្តថា ជនសង្ស័យទាំងពីរត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅម្ដុំសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ម្ចាស់បំណុល។
កាលពីថ្ងៃទី១៦ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បុរសទាំងពីរនាក់ ដែលតំណាងឱ្យក្រុមហ៊ុន E-zone express បានធ្វើការទូទាត់ថ្លៃប្រាក់ទិញប្រេងតាមរយៈមូលប្បទានប័ត្រ (សែក) ចំនួនពីរសន្លឹក ដែលសរុបជាទឹកប្រាក់ជាង ១០ ម៉ឺនដុល្លារ។ ក្រោយពីបានចេញសែករួចមក ជនរងគ្រោះឃើញថាសែកទាំងពីរមិនមានសាច់ប្រាក់ ក្រោយមកដើមបណ្ដឹងបានព្យាយាមចរចាដោះស្រាយបំណុល តែមិនបានលទ្ធផលសោះ ហើយបុគ្គលទាំងពីរនាក់មានចេតនាគេចវេសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលបានជួញដូរ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់ក្រុមហ៊ុន ទើបដើមបណ្ដឹងបានប្ដឹងទៅសមត្ថកិច្ចតែម្ដង។
បច្ចប្បន្នជនសង្ស័យទាំង ២នាក់ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តំណាងអយ្យការនៅឡើយ៕
អត្ថបទ៖ មករា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២០ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


