សន្តិសុខសង្គម
ភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងសាលារៀនចំនួន០១ខ្នងនិងរងរបួសមនុស្សម្នាក់
ឧត្តរមានជ័យ ៖ នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២២ នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ ខ្នងសាលារៀនចំនួន០១ ខ្នង និងរងបួសមនុស្សចំនួនម្នាក់។

ក្នុងនោះ១-ភូមិត្រពាំងតាវចាស់ ខូចខាត ផ្ទះប្រជាពលរដ្ឋចំនួន ០២ ខ្នង ខូចខាតស័ង្គសីសរុបចំនួន ២៩ សន្លឹកប្រវែង ៣,៦០ម៉ែត្រ និង ប៉ើងក្បឿងដំបូលសាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងតាវចាស់ អស់ចំនួន ១០០សន្លឹក។

ផ្ទះទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី ម្ចាស់ផ្ទះឈ្មោះ តោ យ៉ុង ភេទ ប្រុសអាយុ ៥៨ ឆ្នាំ ប្រពន្ធឈ្មោះ ផាត ហាម់ អាយុ ៥៣ឆ្នាំ មុខរបរ កសិករ ខូចខាតស័ង្កសីចំនួន ២៤ សន្លឹក។ – ផ្ទះទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ជិន ឡុក ភេទ ប្រុសអាយុ ៣៤ ឆ្នាំ ប្រពន្ធឈ្មោះ ផេង គន្ធា អាយុ ៣២ឆ្នាំ មុខរបរ កសិករ ខូចខាតស័ង្គសីចំនួន ៥ សន្លឹកប្រវែង២,៤០ម៉ែត្រ។

២-ភូមិទំនប់ -ខូចខាត់ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងទំហំ ៥ម៉ែត្រx៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ អ៊ុម ស្រ៊ាង ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ប្រពន្ធ ឈ្មោះ អាង ស្រី អាយុ ៤៨ ឆ្នាំមុខរបរកសិករ ដួលខូចខាតទាំងស្រុង (ស័ង្កសីចំនួន ៧០សន្លឹកប្រវែង ៣,៦០ម៉ែត្រ)និងរងរបួសស្រាលចំនួន ០១ នាក់ ឈ្មោះ ចេង អ៊ាម ភេទ ប្រុស អាយុ ៦៥ ឆ្នាំ៕
ដោយ ៖ ចាន់ ធី


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


