សន្តិសុខសង្គម
ខ្យល់កន្ត្រាក់រលំផ្ទះសង្កត់ក្មេងប្រុសម្នាក់ស្លាប់នៅខេត្តសៀមរាប
ក្មេងប្រុសអាយុ៥ម្នាក់ត្រូវផ្ទះរលំសង្កត់ពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈដែលមានភ្លៀងលាយឡំជាមួយខ្សល់កន្ត្រាក់និងបណ្ដាលឲ្យខូចខាតផ្ទះមួយខ្នង។
ករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោ១៦និង៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ឈ្មោះ កី ពក ភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។

ក្មេងប្រុសរងគ្រោះបានមានឈ្មោះ ឡូយ សូរិយា ភេទប្រុស កើតថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៧ ទីលំនៅបច្ចុប្បន្នភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី(ម្ដាយជនរងគ្រោះ) និងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះគឺស្លាប់ដោយសារផ្ទះដួលរលំសង្កត់ពិតប្រាកដមែន ។
ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


