សន្តិសុខសង្គម
ជនសង្ស័យម្នាក់ដើរមកឆក់ទូរស័ព្ទនារីម្នាក់បានសម្រេចនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ
នារីវ័យជំទង់ម្នាក់ ត្រូវបានជនសង្ស័យមា្នក់ដើរមកឆក់យកទូរស័ព្ទបានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោល ខណៈដែលជនរងគ្រោះកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទជាមួយម្ដាយ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រោមស្ពានអាកាសស្តឹងមានជ័យ ហើយក្រោយឆក់ទូរស័ព្ទបាន ជនសង្ស័យបានរត់គេចខ្លួនចូលក្នុងភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ទាំងទឹកភ្នែកពីសំណាក់យុវតីរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿងទើបត្រឡប់មកពីទិញសម្ភារ:ចេញពីផ្សារដើមគ ក្នុងគោលដៅត្រឡប់ទៅផ្ទះវិញ ។ លុះដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនាងក៏បានឈប់ម៉ូតូនៅចំណុចកើតហេតុ ដើម្បីនិយាយទូរស័ព្ទជាមួយម្តាយ ។ ស្របពេលជាមួយគ្នានោះ ក៏លេចមុខជនសង្ស័យម្នាក់ដើរចេញមកពីម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ប្លុកតំបន់មិនរៀបរយ បានដើរទៅក្បែរយុវតីរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃយុវតីរងគ្រោះ រួចរត់គេចខ្លួនចូលសំបុករបស់ខ្លួនដោយសុវត្ថិភាព ។

ក្នុងពេលជាមួយគ្នានោះ យុវតីរងគ្រោះខាងលើបានព្យាយាមរត់ដេញតាមជនសង្ស័យដែរ ប៉ុន្តែរត់ដេញមិនទាន់ឡើយម្យ៉ាងនាងខ្លាចបាត់ម៉ូតូផង ក៏ត្រឡប់ទៅរកម៉ូតូវិញ ហើយក៏បានឡើងជិះម៉ូតូទៅប្តឹងសមត្ថកិច្ចចរាចរណ៍ ដែលនៅប្រចាំការនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីសុំកិច្ចអន្តរាគមន៍ទាំងស្ថានភាពភ័យខ្លាច និងកំពុងយំផង ។
បន្ទាប់ពីបង្កអោយមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះអន្តរាគមន៍ និងណែនាំអោយយុវតីរងគ្រោះ រួមទាំងសាច់ញាតិ អោយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ប៉ុន្តែភាគីរងគ្រោះសម្រេចមិនប្តឹងផ្ដល់ហើយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះតែម្តង ៕
អត្ថបទ៖ លីហេង


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


