Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​បញ្ជូនទៅ​តុលាការ

បានផុស

នៅ

រតនគិរី ៖ បុរស​ម្នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ចុះ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត និង​ពីបទ​ក្លែងបន្លំ ឬ​ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែង ក្នុងនោះ ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។

ឃាត់ខ្លួន​បុរស​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២ ត្រង់ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​យោងតាម​របាយការណ៍​របស់​នគរបាល បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ តាំង សុខ​មាន រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ដោយ​ជនសង្ស័យ​ឈ្មោះ ឆាន ច​ន្ទ័​នេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អតីត​បុគ្គលិក​ក្រុមហ៊ុន​មួយ បាន​រំលោភ​លើ​ទំនុកចិត្ត និង​ពីបទ​ក្លែងបន្លំ ឬ​ឯកសារ​ក្លែង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​នីតិវិធី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម