សន្តិសុខសង្គម
ជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារសណ្ឋាគារ ស្លាប់យ៉ាងអាណោចអាធ័ម
ព្រះសីហនុ ៖ សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានអ្នកគ្រប់គ្រងសណ្ឋាគារមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ ប្រទះឃើញដេកស្លាប់នៅលើដី ហើយបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យមកពិនិត្យមើល។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសៃណាយ៉ាងគ័ង ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ពាក់ព័ន្ធនិងករណីប្រទះឃើញមនុស្សស្លាប់នេះ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា សាកសពមាន ឈ្មោះ HUANG JIAN ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត: ២៤/១០/១៩៨៧ កាន់លិខិតឆ្លងដែនលេខ: EJ ៤២៤៨៣៦៨ ចុះថ្ងៃទី ២០/១០/២០២០ សុពលភាព ១៩/១០/២០៣០ បច្ចុប្បន្នស្នាក់សណ្ឋាគារ សៃណាយ៉ាងគ័ង ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុ គេបានពិនិត្យឃើញសាកសព បែរក្បាលទៅទិសខាងលិច ដោយដៃទាំងពីរដាក់ស្របទៅនឹងដងខ្លួន និងជើងទាំងពីរសណ្តូកត្រង់ស្របទៅនឹងដងខ្លួន។
សពគ្មានអាវ និងស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ខ្មៅ។ សពមានសភាពទន់ ភ្នែកនិងមាត់ បើកបន្តិចក្រចកដៃនិងជើងស្វាយ ផ្នែកក្បាលហើមប៉ោងនៅលើត្រចៀកខាងឆ្វេងចំនួន១កន្លែង នៅលើថ្ពាល់មានស្នាមកោសរលាត់ដាច់ស្បែកលើថ្ពាល់ឆ្វេងចំនួន១កន្លែង និងមានស្នាមដាច់សាច់ម្រាមមេដៃខាងឆ្វេង ចំនួន១កន្លែងស្នាមដាច់សាច់សើយឡើងនៅដើមដៃខាងស្តាំចំនួន១កន្លែង មានស្នាមមុតនៅក្រោមឆ្អឹងជំនីខាងឆ្វេងចំនួន១កន្លែង ស្នាមមុត និងទ្រុត ផ្នែកខ្នងខាងឆ្វេងចំនួន១កន្លែងស្នាមដាច់គន្លាក់ជើងខាងឆ្វេងផ្នែកខាងក្រោយចំនួន១កន្លែង ស្នាមដាច់គន្លាក់ជើងខាងស្តាំផ្នែកខាងក្រោយចំនួន១កន្លែង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការពិនិត្យសាកសព របស់នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ធ្លាក់ពីទីខ្ពស់ធ្វើឱ្យរបួសសរីរាង្គខាងក្នុងធ្ងន់ធ្ងរ។
បន្ទាប់ពីពិនិត្យធ្វើកោសល្យវិច័យរួច សាកសពបានរក្សាទុកនៅសាលរក្សាសពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីទុកជូនក្រុមគ្រូសារសព៕
ដោយ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


