Connect with us

សន្តិសុខសង្គម

កំពុង​ដើរ​រើស​ស្វាយ​ចន្ទី រន្ទះបាញ់សម្លាប់​​បុរស​ម្នាក់

បានផុស

នៅ

បាត់ដំបង÷ កម្មករសុីឈ្នួលរើសផ្លែចន្ទីម្នាក់បាន​ស្លាប់ភ្លាមៗ ខណះ​កំពុងដើររើសផ្លែចន្ទីស្របពេលធ្លាក់ភ្លៀងតិចៗហើយមានផ្គររន្ទះផងទើបបណ្តាលឲ្យរន្ទះបាញ់តែម្តង។

ហេតុការណ៍​គ្រោះធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី២៨ខែមេសាឆ្នាំ ២០២២ ម្សិលមិញ នៅវេលាម៉ោង​១៥​និង​៣៥​នាទី ត្រង់នៅ​ចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបងដែល​បណ្តាល​​ឲ្យ​​ស្លាប់មនុស្ស ០១នាក់ ឈ្មោះសុខ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិទ្បបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែល បានមកស៊ីឈ្នួលរើសគ្រាប់ផ្លែចន្ទីនៅចំណុចភូមិឃុំខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលទទួលដំណឹង កម្លាំងផ្នែកជំនាញកោសល្យវិច័យបានចុះទៅពិនិត្យសព ព្រមជាមួយនឹងការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិនៃសពបញ្ជាក់ថាសពឈ្មោះសុខ ពិតជាបានស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម