Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនអ្នកកាសែត គេចខ្លួនមកបន្ទាយមានជ័យ បទចោទគំរាមកំហែង និងជំរិតទារប្រាក់

បានផុស

នៅ

អ្នកកាសែតម្នាក់ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានអនុវត្តដីការបង្គាប់ឱ្យចាប់ និងនាំខ្លួនពីបទជំរិញទារប្រាក់ និងចោទពីបទកំរាមកំហែង កន្លងមក ហើយជននេះបានគេចមករស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តកំពង់ធំ ឱ្យដឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះថា កម្លាំងនគរបាលខេត្តទាំងពីរបានសហការគ្នាចុះចាប់ និងនាំខ្លួន ឈ្មោះ ហ៊ាង លីហាក់បាន កាលពីម៉ោង ៨ យប់ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ពីផ្ទះសំណាក់មួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា តាមចម្លើយរបស់ ឈ្មោះ ហ៊ាង លីហាក់ បានឆ្លើយសារភាពថា ខ្លួនបានចេញពីខេត្តកំពង់ធំ មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពី១០ ថ្ងៃមុន ក្នុងខែមិថុនា ឆ្នាំ ២០២២ មកស្នាក់នៅបន្ទប់ផ្ទះសំណាក់ប៉ូប៉ូ ក្នុងបំណងគេចខ្លួនពីដីកាតុលាការ ឱ្យហួសពីសុពលភាពសិន ហើយរង់ចាំឱ្យមេធាវីចូលទៅធ្វើការជំនួស តែពេលនេះ ត្រូវចាប់ខ្លួនតែម្តង។

ឈ្មោះ ហ៊ាង លីហាក់ គេចខ្លួនមករស់នៅក្រុងប៉ោយប៉ែត នោះបានចេញធ្វើកម្មភាពផ្សេងៗជាធម្មតា រួមទាំងទាក់ទិននឹងយកព័ត៌មាន ដែលមានលាយឡំពីបទប្រព្រឹត្តកំហែងជាថ្មីៗជាច្រើនករណីទៀត នៅខេត្តបន្ទាយមានជ័យនេះ។

ក្នុងនោះក៏មានពាក្យបណ្តឹងរបស់លោកប្រធានមន្ទីរធម្មការ និងកិច្ចសាសនា ខេត្តបន្ទាយមានជ័យ ដែរថា ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ លោកបានទទួលរងការគំរាមកំហែងពី ឈ្មោះ ហ៊ាង លីហាក់ រហស្សនាម “ជលសារ” នេះដែរ ដោយភ្ជាប់លោកទៅនឹងការបង្កើត និងប្រឌិតរឿងរ៉ាវមួយចំនួនផងដែរ តាមប្រព័ន្ធលេខទូរសព្ទមួយចំនួន រួមទាំងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ឈ្មោះ ហ៊ាង លីហាក់ នេះត្រូវ កម្លាំងនគរបាល នៃខេត្តទាំងពីរខាងលើបានផ្ទេរប្រគល់លោក ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៅខេត្តកំពង់ធំ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃត្រង់ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ។

គួរបញ្ជាក់ថា ក្នុងដីកាបង្គាប់ឱ្យនាំខ្លួន លេខ ៦៣ អនខ/២២ ចុះថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ របស់លោក អែម សុទ្ធសច្ចា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ យោងតាមសំណុំរឿង ព្រហ្មទ័ណ្ឌ លេខ ៦៧៤ ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដីការបញ្ជូនឱ្យស៊ើបសួរ លេខ ១៤៤អ ក/២០២២ ចុះថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ និងសំណុំរឿងស៊ើបសួរ លេខ ១៥៧ ចុះ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ បង្គាប់ឱ្យចាប់ និងនាំខ្លួន ឈ្មោះ ហ៊ាង លីហាក់ ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅក្នុងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រព្រឹត្តបទល្មើស នៅចំណុចភូមិ អូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អំឡុងឆ្នាំ ២០២០ កន្លងមក បទល្មើសព្រហ្មទណ្ឌ មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣ និង៣៦៤ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម