សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិចិន ៣ នាក់ សង្ស័យពាក់ព័ន្ធករណីបាញ់សម្លាប់ នៅកាសុីណូ ខេត្តព្រះសីហនុ
ជនជាតិចិនចំនួន ៣ នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់ប្រហារទៅលើជនជាតិចិន ៣ នាក់ នៅក្នុងកាស៊ីណូ បង្កឱ្យជនជាតិចិន ២ នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈម្នាក់ទៀតរបួសធ្ងន់ ពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។

ក្នុងប្រតិបត្តិការដ៏ក្តៅកគុគនេះបានធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលផ្នែកច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះ សមត្ថកិច្ចបានប្រើពេលប្រមាណ ៣ ម៉ោង គឺនៅម៉ោង ១ និង ៣០ នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបចាប់ខ្លួនជនសង្ស័យជនជាតិចិនបានចំនួន ៣ នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ៣ នាក់នេះមានឈ្មោះ៖
១- ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ
២- ឈ្មោះ DU CHONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ
៣- ឈ្មោះ XIONG ZHENG ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ ត្រូវបានការិយាល័យជំនាញ កំពុងធ្វើការសាកសួរតាមនីតិវិធី។

សូមបញ្ជាក់ថា នៅម៉ោង ១០ និង ៤៥ នាទីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីបាញប្រហារយ៉ាងសាហាវនៅក្នុងអគារកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ ក្នុងហេតុការណ៍បាញ់សម្លាប់មនុស្សមិនញញើតដៃនេះ បានបង្កឱ្យជនជាតិចិនចំនួន ២ នាក់ត្រូវគ្រាប់ស្លាប់ភ្លាមៗដេកដួលលើឥដ្ឋការ៉ូនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុភ្លាម ក្រុមសមត្ថកិច្ចនគរបាលស្នងការខេត្តព្រះសីហនុ និងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុជាច្រើននាក់ បាននាំគ្នាចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ និងតាមស្រាវជ្រាវរកជនបង្ក៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


