សន្តិសុខសង្គម
អុជធូបសែនហើយមិននៅផ្ទះក៏ឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុលក្នុងហាងលក់វត្ថុអនុស្សាវរីយ៍
ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង បានអុជធូបសែនរួចមិននៅផ្ទះក៏ឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុលបណ្ដាលឲ្យមានអណ្ដាតភ្លើងកើតឡើង។
ហេតុការណ៍នេះវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ មានករណីអគ្គិភ័យក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ករណីគ្រោះអគ្គិភ័យបានកើតឡើងកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅជួយពពន្លត់ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង។
លោកបន្ថែមថា ក្នុងហេតុការណ៍ឆេះនេះមានមន្ត្រីចរាចរណ៍ចំនួននាក់ដែលប្រចាំការនៅ ស្តុបសារៈមន្ទីរដែលមានឆន្ទះនិងស្មារតីគោរពស្រឡាញ់ ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានមើលឃើញផ្សែងខ្មៅ ពួកគាត់ មិនប្រកាន់តួនាទីនិងភារកិច្ចបាននាំគ្នារត់ទៅកន្លែងកើតហេតុពិនិត្យមើលឃើញថាមានភ្លើងឆេះក្នុងផ្ទះល្វែង១ខ្នងដែលម្ចាស់ផ្ទះមិននៅព្រោះឃើញទ្វារចាក់សោរខាងក្រៅ។
គ្រានោះគាត់បានរាយការណ៍មកមេវេនរួចក៏នាំគ្នាវ៉ៃសោរចូលទៅក្នុង ពេលវ៉ៃសោររបើកហើយក៏យកបំពង់អគ្គិភ័យអ្នកជិតខាងនិងបំពង់អគ្គិភ័យដែលលោកស្នងការបំពាក់នឹងម៉ូតូរបស់ក្រុមអន្តរាគមន៍នគរបាលចរាចរណ៍ ទៅបាញ់ពន្លត់នៅក្នុងផ្ទះ ស្របគ្នាពេលនោះក៏មានរថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបទៅដល់ផងដែរ។លោកបន្ថែមថា ដោយមានកិច្ចសហការគ្នាល្អ អគ្គិភយ័ដែលឆាបឆេះនោះបានរលត់ទាំងស្រុងទៅវិញនៅម៉ោង ១២និង២៥នាទីថ្ងៃខែដដែល។
លោកបញ្ជាក់ទៀតថា ករណីអគ្គិភ័យនេះ គឺបណ្តាលមកពី អុជធូបសែន ហើយម្ចាស់មិននៅផ្ទះ រួចឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុល បណ្ដាលឲ្យមានអណ្ដាតភ្លើងកើតឡើង៕
អត្ថបទ៖ កុសល
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


