Connect with us

សន្តិសុខសង្គម

បុរសម្នាក់​លង់ទឹកស្លាប់​ពេលចុះទៅដកព្រលិត

បានផុស

នៅ

បុរសម្នាក់បានចាកចេញពីផ្ទះដើរទៅរកដកព្រលិតនៅបឹងមួយកន្លែងយកមកលក់ដើម្បីផ្គត់ផ្គង់និងជីវភាពក្នុងគ្រួសារ ហើយបានបាត់ជាច្រើនម៉ោងប្រពន្ធមានការសង្ស័យ និងព្រួយបារម្មពីប្តីជាខ្លាំងក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានដើម្បីឲ្យជួយអន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលឃុំប៉ុងបានឲ្យដឹងនៅថ្ងៃទី២៣ សីហាថា បានទទួលព័ត៌មានពីប្រពន្ធជនរងគ្រោះ បន្ទាប់ពីបានបាត់ប្ដីរបស់គាត់ឈ្មោះ ថាន ហ្វន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ដោយជនរងគ្រោះបានទៅរកដកព្រលិតសព្វមួយដងនៅបឹងចាន់ឡៅកាលពីថ្ងៃទី២២ ខែសីហា នៅវេលាម៉ោង១១ ព្រឹក ហើយរហូតមកដល់វេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហានេះ ទើបក្រុមគ្រួសាររកឃើញសាកសពនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការស្រុកវើនសៃនិងនគរបាលប៉ុស្តិ៍ឃុំប៉ុងបានធ្វើកោសល្យវិច័យសពឃើញថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែនមិនមែនជារឿងឃាតកម្មឡើយ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញ្ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម