សន្តិសុខសង្គម
បទយកការណ៍៖ សកម្មភាពសមត្ថកិច្ច និងពលរដ្ឋ មកចម្ការរបស់លោកខឹម វាសនា កាន់តែពុះកញ្ជ្រោលឡើងហើយ!
កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបរាប់រយនាក់កំពុងឈរជើងនៅជុំវិញបរិវេណមុខរបងចម្ការរបស់លោក ខឹម វាសនា យ៉ាងតឹងតែងបំផុត ហើយពលរដ្ឋក៏កំពុងសម្រុកមកដាក់បណ្តឹង ដើម្បីស្វែងរកបងប្អូនកូនចៅរបស់ពួកគេផងដែរនៅពេលនេះ។

នៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានការប្រឈមមុខគ្នាមួយរវាងសមត្ថកិច្ចដែលឈរជើងនៅទីតាំងដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ លោក ខឹម វាសនា រហូតដល់មានការឃាត់ខ្លួនស្ត្រី ទាំង៦រូប ដែលបានចេញពីចម្ការ លោក ខឹម វាសនា ហើយបានមកប៉ះសម្តី ជាមួយសមត្ថកិច្ច។ សមត្ថកិច្ចបានឃាត់ខ្លួនពួកគេ បន្ទាប់ពីបានប្រើពាក្យជេរប្រមាថមកលើមន្ត្រីសាធារណៈ។ បន្ទាប់ពីឃាត់ខ្លួន ពួកគេត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក នៅចម្ការរបស់លោក ខឹម វាសនា ដែលមានមនុស្ស ប្រុស ស្រី ក្មេង ចាស់ រាប់ម៉ឺននាក់ប្រមូលផ្តុំគ្នា ដោយសារការជឿឃាសនា ថា មាន ទឹកជន់លិចនោះ បានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ជាបន្តបន្ទាប់ ប្រហែលជិត ១ម៉ឺននាក់ហើយក្នុងរយៈ៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី៣០ ខែ សីហា រហូត ដល់ថ្ងៃទី២ខែកញ្ញាឆ្នាំ២០២២។ តែទោះយ៉ាងណា សមត្ថកិច្ចនៅតែដាក់កម្លាំងព័ន្ធជុំវិញចម្ការរបស់លោក ខឹម វាសនា ទាំង២ទីតាំងនៅដដែល ហើយមានការដឹកជញ្ជូនប្រជាពលរដ្ឋដែលគាត់ស្ម័គ្រចិត្ត ចេញជាបន្តបន្ទាប់។ ក្នុងនោះ ក៏មានឪពុក ម្តាយ បងប្អូន ខ្លះបានមករកកូនចៅដែលបានបាត់ខ្លួនចេញពីផ្ទះ ខណៈដែលមានការឡាយតាមផេករបស់លោក ខឹម វាសនា ចេញពីទីតាំងដីចម្ការ ក៏ត្រូវបានបងប្អូន ឪពុក ម្តាយ ដែលបានបាត់កូនខ្លះ៥ ថ្ងៃ ខ្លះ១សប្តាហ៍ ឃើញភ្លាមក៏បាននាំគ្នាមកដាក់ពាក្យនៅទីស្នាក់ការរបស់រដ្ឋបាលសាលាខេត្ត ដែលមានក្រុមការងារសម្របសម្រួលដឹកជញ្ជូន និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។

នៅទីតាំងដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គេឃើញមានកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទកំពុងឈរត្រៀបត្រាជុំវិញបរិវេណនៅខាងមុខ និងចំហៀងដីចម្ការរបស់លោក ខឹម វាសនា យ៉ាងតឹងរឹងបំផុត។ កាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២ គេឃើញមានវត្តមានលោក ទៀ សីហា អភិបាលខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងសមត្ថកិច្ច និងចាក់ធុងបាស មានទាំងមេក្រូ ចូលទៅក្នុងទីតាំងដីចម្ការរបស់លោក ខឹម វាសនា ដើម្បីធ្វើការផ្សព្វផ្សាយប្រកាសតាមមេក្រូឱ្យប្រជាពលរដ្ឋដែលចាញ់ឧបាយកលឃោសនារបស់លោក ខឹម វាសនា ថា មានទឹកជំនន់លិចលង់ប្រទេសកម្ពុជា ឈប់ចាញ់បោកតទៅទៀត និងវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ។ ក្រោយពីប្រកាសសេចក្តីជូនដំណឹង មានសកម្មជនជំនិតលោក ខឹម វាសនា បានទៅប្រាប់លោកអភិបាលស្រុកបន្ទាយស្រីឲ្យដកធុងបាសចេញពីទីតាំងនោះភ្លាម ព្រោះថ្លង់ដល់ដំណេករបស់ពួកគេ។ចំណែក សកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលយាមកាមនៅខាងមុខរបងចេញចូលរបស់ខ្លួន មិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចេញចូលបានឡើយ។

ចំពោះបងបងប្អូន ប្រជាពលរដ្ឋដែលមករង់ចាំឪពុក ម្តាយ កូន ចៅ ប្តី ប្រពន្ធ គឺមកពីខេត្តឆ្ងាយៗ ដូចជា ខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ , ខេត្តកំពង់ចាម , ខេត្តកំពង់ស្ពឺ , ខេត្តតាកែវ , ខេត្តកំពត , ខេត្តពោធិសាត់ ,ខេត្តរតនៈគីរី និង ខេត្តកណ្តាល រួមទាំងទីក្រុងភ្នំពេញផងដែរ បានមកឈរត្រៀបត្រានៅមុខសា្នក់ការកណ្តាល ដើម្បីចាំទទួលកូន។
រីឯ លោកតា លោកយាយ ២ នាក់ ប្តីប្រពន្ធ ដែលមានអាយុ៧៦ឆ្នាំ ដូចគ្នា រស់នៅខេត្តបាត់ដំបង បានចេញពីទីតាំងដីចម្ការរបស់លោក ខឹម វាសនា ដោយគ្មានបង្ខិតបង្ខំពីសមាជិកគណបក្សនោះឡើយ។ ពួកគាត់បាននិយាយថា ការហូបចុកនៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ក្នុងមួយថ្ងៃ៣ពេល ហើយចំពោះការស្នាក់នៅ និងបត់ដៃបត់ជើងវិញ វាមិនខុសដូចកាលពីជំនាន់ខ្មែរក្រហមឡើយ។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា មកទល់ពេលនេះ បណ្ដឹងស្វែងរកក្រុមគ្រួសារ មានរហូតដល់រាប់រយបណ្តឹងដែលសមត្ថកិច្ចកំពុងតែទទួលបណ្ដឹងរបស់ពលរដ្ឋជារៀងរាល់ថ្ងៃ៕
ដោយ៖ កុសល

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?