សន្តិសុខសង្គម
ព័ត៌មានលំអិត ករណីផ្ទុះអាវុធក្នុងធនាគារ CIMB BANK គឺផ្ដើមចេញពីទំនាស់រវាងមន្ត្រីយោធា និងសន្តិសុខដែលយាមនៅគោលដៅជាមួយគ្នា
ករណីផ្ទុះអាវុធនៅក្នុងធនាគារ CIMB BANK នៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងបកក់១ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា នេះ គឺផ្ដើមចេញពីទំនាស់រវាងមន្ត្រីយោធា និងសន្តិសុខដែលយាមនៅទីតាំងកើតហេតុ។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលផ្ទុះអាវុធបណ្ដាលឲ្យសន្តិសុខម្នាក់រងរបួសនោះ គឺជាមន្ត្រីយោធាដែលយាមនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះគឺជាសន្តិសុខយាមនៅគោលដៅនោះជាមួយគ្នា។ ចំពោះមូលហេតុរហូតមានការផ្ទុះអាវុធនេះ ដោយសារជនរងគ្រោះជាសន្តិសុខចូលបន្ទប់ទឹក ហើយមន្ត្រីយោធាដែលផ្ទុះអាវុធនោះ ឲ្យជនរងគ្រោះដោះមួកចេញ តែជនរងគ្រោះមិនដោះ ក៏ផ្ដើមជាទំនាស់ពាក្យសម្ដីរហូតធ្វើឲ្យមន្ត្រីយោធាផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ប្រភពបានបន្តថា ក្រោយពីផ្ទុះអាវុធរួច ជនដៃដល់ជាមន្ត្រីយោធាបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ទោះបីយ៉ាងណា កម្លាំងនគរបាលខណ្ឌទួលគោក បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជា្រវឈានដល់ការចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


