Connect with us

សន្តិសុខសង្គម

ឃើញម្ចាស់ផ្ទះមិនចាក់សោ ចូលលួចទ្រព្យសម្បត្តិ គេចខ្លួនបាន ២ ថ្ងៃ ជាប់ខ្នោះ​

បានផុស

នៅ

មុខសញ្ញា​ចោរ​ដៃ​ឆើត​ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី ២០ ខែ​តុលា​​ពាក់ព័ន្ធ​ករណី​ចូល​លួច​គ្រឿងអលង្ការ ខណៈ​ម្ចាស់ផ្ទះ​មិន​ចាក់សោ​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​មាន​ឈ្មោះ ពេជ្រ រស្មី ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​ជនរងគ្រោះ​ឈ្មោះ បួន ចាន់នី ភេទ​ស្រី អាយុ ៥៤ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ភូមិ​ជ្រោយ​អំពិល ២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ប្រាប់​នគរបាល​ថា កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី ១៨ ខែ​តុលា គាត់​ចេញ​ទៅ​លក់​នៅ​ផ្សារ​ក្បែរ​ផ្ទះ​ដោយ​ភ្លេច​ចាក់សោ​ផ្ទះ។ ពេល​ព្រលប់​ថ្ងៃ​ដដែល គាត់​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ស្រាប់តែ​ឃើញ​អីវ៉ាន់​ក្នុង​ផ្ទះ ត្រូវ​គេ​រើ​កកាយ ហើយ​បើក​ទូ​ឃើញ​បាត់​ខ្សែក ប្លាទីន ១ ខ្សែ ខ្សែ​ជើង​ប្លាទីន ១ ខ្សែ ក្រវិល​ដាំ​ត្បូង​ពណ៌ស ១ គូ និង​បន្តោង​ដាំ​ត្បូង​ចំនួន ១។

ជនរងគ្រោះ​បន្ត​ថា បន្ទាប់ពី​បាត់​របស់​ក្នុង​ផ្ទះ​រួចមក គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ។ រហូត​ដល់​យប់​ថ្ងៃ​ទី ២០ ខែ​តុលា នគរបាល​ចាប់ខ្លួន​មុខសញ្ញា​លួច​ខាងលើ ដោយ​រក​ឃើញ​វត្ថុតាង​ដែល​លួច​បាន​ទាំងអស់។

ជនសង្ស័យ ពេជ្រ រស្មី សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ប្រាកដ​មែន។ ក្នុង​នោះ ដោយសារតែ​ឃើញ​ម្ចាស់ផ្ទះ​មិន​ចាក់សោ ទើប​ខ្លួន​ចូល​លួច​បាន៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម