សន្តិសុខសង្គម
រថយន្ត LEXUS GS300 ផ្ទុះកង់លើផ្លូវល្បឿនលឿនរេចង្កូតបុករនាំងសុវត្ថិភាពខួចទាំងឡាន និងត្រូវសង់ថ្លៃខូចខាតដល់ក្រុមហ៊ុនទៀត
កំពង់ស្ពឺ ៖ រថយន្តលុចស៊ី GS300 មួយគ្រឿងធ្វើចរាចរណ៍លើកផ្លូវល្បឿនលឿន បានផ្ទុះកង់ទប់លំនឹងមិនបានរេចង្កូតបុករនាំងសុវត្ថិភាពផ្នែកខាងក្នុងរួញមុខ ខណៈមេឃមានភ្លៀងរលឹមស្រិចៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវល្បឿនលឿនដោយរថយន្តរេចង្កូតបុកបង្កាន់ដៃសុវត្ថិភាពទ្រូងកណ្តាលពុះចែកទ្រូងផ្លូវនេះ ចន្លោះគីឡូម៉ែត្រ (៥២-៥៣) ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២នេះ ។

មន្ត្រីនគរបាលផ្នែកចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា រថយន្តមួយគ្រឿង LEXUS GS300 ពាក់ស្លាកលេខ ភ្នំពេញ 2BM-2573 បើកបរដោយឈ្មោះ សយ ចាន់ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅបុករនាំងសុវត្ថិភាពផ្នែកខាងក្នុង បណ្ដាលឲ្យខូចខាតរនាំងសុវត្ថិភាព ចំនួន០៦ផ្ទាំង ប្រវែងប្រមាណ ២៤ម៉ែត្រ និងខូចរថយន្ដយ៉ាងដំណំផងដែរ។
នគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកផ្នែកចរាចរណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីកត្ដាធ្វេសប្រហែស និងផ្ទុះកង់រថយន្តស្ថិតក្នុងស្ថានភាពបេីកលឿនធ្វើអោយការទប់លំនឹងមិនជាប់បាត់ម្ចាស់ការរេចង្កូតបុករនាំងសុវត្ថិភាព ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់មនុស្ស។

បច្ចុប្បន្ន រថយន្តត្រូវក្រុមជួយសង្គ្រោះផ្លូវល្បឿនលឿនស្ទូចយកមករក្សាទុកនៅទីតាំងសុវត្ថិភាព PK26 ស្រុកសំរោងទង ដើម្បីដោះស្រាយសងការខូចខាតដល់ក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្នុងករណីនេះ រថយន្តក៏ខួចខាត អស់លុយថ្លៃសេវាស្ទូច អូសមកកន្លែងសុវត្ថិភាព និងត្រូវសង់ថ្លៃការខួចខាតរនាំងសុវត្ថិភាពថែមទៀត៕
ដោយ ៖ ភូង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


