សន្តិសុខសង្គម
អាជ្ញាធរចុះផ្អាកការសាងសង់វីឡាមួយកន្លែងរំលោភលើចិញ្ចើមផ្លូវ
សំណង់ផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវអាជ្ញាធរខណ្ឌមានជ័យចុះផ្អាកការសាងសង់ដោយសារតែមានបណ្តឹងពីប្រជាពលរដ្ឋរស់នៅក្បែខាងចោទពីបទរំលោភដីចិញ្ចើមផ្លូវ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងនៅថ្ងៃទី ៧ ខែធ្នូនេះថា កាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅនេះកម្លាំងចម្រុះរបស់សាលាខណ្ឌមានជ័យដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ និងលោក ជា វង្សចិន្តា ប្រធានភូមិបាលខណ្ឌមានជ័យព្រមទាំងតំណាងសង្កាត់ចាក់អង្រែក្រោមលោកមេភូមិព្រែកតាឡុង១ បានចុះទៅផ្អាកការសាងសង់ផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិព្រែកតាឡុង១ដែលមានម្ចាស់ឈ្មោះ ជា ដារ៉ា ដោយសំណង់ខាងលើសាងសង់ខុសច្បាប់។
លោកចៅសង្កាត់បានបញ្ជាក់ថា ករណីខាងលើនេះក៏មានការបញ្ជារផ្ទាល់ពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញបានឲ្យកម្លាំងចម្រុះចុះត្រួតពិនិត្យនៅការដ្ឋានខាងលើដោយក្នុងនោះក៏មានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែនឹងសំណង់ផ្ទះវីឡានេះដែរ។
ក្នុងនោះកម្លាំងចម្រុះបានធ្វើកំណត់ហេតុផ្អាកការសាងសង់ដោយពុំមានវត្តមានម្ចាស់ផ្ទះឡើយ។ ក្នុងកំណត់ហេតុបានបញ្ជាក់ថា ការសាងសង់ផ្ទះវីឡាខាងលើគឺសាងសង់លើចំណីផ្លូវ១ចុច៦០ម៉ែត្រ និងបណ្តោយ១៩ ម៉ែត្រផងដែរ។ហើយសំណុំរឿងផ្អាកការសាងសង់និងត្រូវបញ្ជូនទៅកាន់រដ្ឋបាលខណ្ឌមានជ័យនាថ្ងៃទី៣ខែធ្នូនោះ៕


អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


