សន្តិសុខសង្គម
ព័ត៌មានបឋម៖ រកឃើញមនុស្សស្លាប់ ១០ នាក់ និងរបួស ៣០ នាក់ក្នុងហេតុការណ៍ឆេះកាស៊ីណូនៅប៉ោយប៉ែត
យ៉ាងហោចណាស់មនុស្សចំនួន ១០ នាក់ ត្រូវបានរកឃើញស្លាប់ និង៣០ នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូ Grand Diamond City នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

របាយការណ៍បឋមបង្ហាញថា មកដល់ម៉ោងនេះ ស្ថានភាពអគ្គិភ័យនៅមិនទាន់រលត់ជាស្ថាពរនៅឡើយទេ ខណៈកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កំពុងតែជួយអន្តរាគមន៍ពន្លត់យ៉ាងយកចិត្តទុកជាមួយភាគីខាងប្រទេសថៃដែលជាប់ព្រំដែនជាមួយភាគីប្រទេសកម្ពុជា។
ចំណែកឯមនុស្សដែលកំពុងជាប់នៅលើអគារត្រូវបានជួយសង្គ្រោះមកខាងក្រៅខ្លះ ហើយនៅមានមនុស្សជាប់នៅតាមបន្ទប់ក្រុមសង្គ្រោះកំពុងបន្តរុករកចូលទៅជួយ។

កម្លាំងអន្តរាគមន៍កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ (៧១១) នៃកងពលតូចលេខ៧០ ក៏បានទៅដល់ក្រុងប៉ោយប៉ែតដោយមានឧទ្ធម្ភាគចក្រ ២គ្រឿងនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនៅឡើយទេ៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ