សន្តិសុខសង្គម
ធ្លាប់តែលឺមេតុងទីនវេចលុយរត់ ម្តងនេះកូនតុងទីនវេចលុយរត់ម្ដងតែរត់មិនរួច
ភ្នំពេញ ៖ ស្ត្រីម្នាក់ជាអ្នកលេងតុងទីន ដែលហៅថា”កូនតុងទីន” ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០ ២៣ ពាក់ពន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន។
ស្ត្រីរូបនោះឈ្មោះ ព័ណ្ឌ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ការចាប់ខ្លួនកូនតុងទីនម្នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន ។

សមត្ថកិច្ចឲ្យដឹងទៀតថា ពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ដែលជាអ្នករាប់អានគ្នា បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៣៣០ ០០០ ដុល្លារអាមេរិក ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខអក្សរត្តឹមត្រូវ ថាយកទៅពង្រីកមុខរបររកស៊ីតាមអនឡាញ ។
ជនសង្ស័យបានធានាអះអាងថា សងទៅជនរងគ្រោះវិញ ក្នុង១ខែ២ ០០០ ដុល្លារ គិតចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសារតែការជឿទុកចិត្តគ្នា ទើបដើមបណ្តឹងយល់ព្រមឲ្យឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ខ្ចីប្រាក់រហូតដល់ ៣៣០ ០០០ ដុល្លារអាមេរិកនោះ។ បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួនហើយ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានដាក់តម្កល់មូលប្បទានប័ត្រ១សន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ABA ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ទូទាត់ប្រាក់សងទៅដើមបណ្តឹងវិញ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានគោរពតាមការសន្យាទេ បែរជាយកប្រាក់នោះទៅលេងតុងទីន ដោយរយៈពេល២ខែមិនឃើញបង្វិលឲ្យម្ចាស់បំណុលទេ ដោយអស់ជំនឿ ទើបម្ចាស់បំណុលយកមូលប្បទានបត្រ របស់ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ទៅបើកប្រាក់ពីធនាគារ ខាងធនាគារឆ្លើយតបមកវិញថា ជា”សែកស្អុយ” អត់មានសាច់ប្រាក់។
បន្ទាប់មកទៀតជនរងគ្រោះក៏បានព្យាយាម ទាក់ទងទៅឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ជាញឹកញាប់ដែរ ដើម្បីជួបដោះស្រាយរឿងបំណុលជាង៣០ម៉ឺនដុល្លារអាមេរិកនោះ ប៉ុន្តែឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានទៅជួបដើមបណ្តឹងទេ ថែមទាំងគេចខ្លួនទៀតផង។ ដូច្នោះទង្វើដែលជនសង្ស័យបានប្រព្រឹត្ត ដូចរៀបរាប់ខាងលើនេះហើយ ទើបធ្វើឲ្យជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីឃាត់ខ្លួនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី យកមកអនុវត្តតាមច្បាប់។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយទាំងអស់នោះខ្លួនបានខ្ចីគេ យកទៅរកស៊ីតាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីនបានកើបលុយមេអស់ ហើយ តែដោយសារចុងក្រោយរលាយខ្សុលទើបគេចខ្លួន។
កន្លងមកឃើញការផ្សាយព័ត៌មាន ចាប់តែមេតុងទីនវេចលុយរត់ ម្តងនេះកូនតុងទីនកើបលុយរាប់សែនដុល្លារបម្រុងគេចខ្លួន ទីបំផុតជាប់ជុចសមត្ថកិច្ចដូចតែគ្នាទេ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


