សន្តិសុខសង្គម
សមត្ថកិច្ចបញ្ជាក់បន្ទាប់ពីមានការចុះផ្សាយថាមានករណីក្រុមជនសង្ស័យទាក់ខ្សែភ្លើងកាត់ផ្លូវពេលយប់
យុវជន៣នាក់បានរងរបួសផ្នែក ក និងដៃ ក្រោយពីជិះម៉ូតូទាក់ខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ តែមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានករណីក្រុមជនសង្ស័យទាក់ខ្សែភ្លើងកាត់ផ្លូវពេលយប់ និងកន្លែងស្ងាត់ដើម្បីត្រៀមធ្វើសកម្មភាពផ្សេងៗទៅលើជនរងគ្រោះ។

ករណីទាក់ខ្សែភ្លើងបណ្ដាលឲ្យមានជនរងគ្រោះ៣នាក់រងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តៀងរាយ រាយការណ៍ជូនលោកអធិការស្រុកស្វាយទាប បានឲ្យដឹងថា មានករណីខ្សែភ្លើងដាច់ពីបង្កោលភ្លើងP៧៥ F២៦៦M ទាក់ម៉ូតូបណ្តាលអោយអ្នកបើកបរម៉ូតូទាក់កបណ្តាលអោយដួលរងបួស។ របាយការណ៍បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ោក ឆុនខេមរះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រួមដំណើរដោយឈ្មោះ ឌិន សូនាថ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។(ពាក់មួកសុវត្តិភាព) របូសស្រាលម៉ូតូខូចខាតស្រាល។ និងម្នាក់ទៀតឈ្មោះ នៅ ស៊ីផាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រម៉ ឃុំខ្សែត្រ ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង ជិះម៉ាកហុងដាស្គុបពី ពណ៍ក្រហម (គ្មានស្លាកលេខ)។

ប្រភពដដែលបន្ថែមថា ជនរងគ្រោះពីរនាក់ដែលជិះម៉ូតូឌុបគ្នាទើបតែចេញពីកម្មវិធីហូបការនៅភូមិជប់ ដោយធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ក៏ទាក់ខ្សែភ្លើងបណ្តាលអោយដូលម៉ូតទាំងពីរគ្រឿងតែម្តង។ ក្នុងករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជាករណីខ្សែភ្លើងធ្លាក់កាត់ផ្លូវ មិនមែនជាករណីប៉ុនប៉ងប្លន់នោះទេ។

សូមបញ្ជាក់ថា នៅពេលកើតហេតុភ្លាមៗ មានក្រុមអ្នកសារព័ត៌មានមួយចំនួនបានចុះដល់កន្លែងកើតហេតុ និងធ្វើការឡាយផ្ទាល់ និងចុះផ្សាយនៅផេកផ្ទាល់ខ្លួនថា «មានករណីក្រុមជនសង្ស័យទាក់ខ្សែភ្លើងកាត់ផ្លូវពេលយប់ និងកន្លែងស្ងាត់ដើម្បីត្រៀមធ្វើសកម្មភាពផ្សេងៗទៅលើជនរងគ្រោះ ទីតាំងភូមិជប់ ឃុំកណ្ដៀករាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ម៉ោង 11:00 យប់បណ្ដាលឱ្យជនរងគ្រោះរបួសរហូតដល់បីនាក់នៅខាងកើតវត្តតានូ គួរបញ្ជាក់ផងដែរថា កន្លែងកើតហេតុធ្លាប់មានពីរករណីរួចមកហើយបូកទាំងករណីហ្នឹងថ្ងៃទី 15 ខែមីនាឆ្នាំ 2023 ព័ត៌មានបឋម»៕
អត្ថបទ៖ សុខុម



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


