Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋ៣ខ្នងនៅស្រុកកងមាស

បានផុស

នៅ

មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់បីខ្នងនៅក្នុងភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស សង្ស័យឆ្លងចរន្តអគិ្គសនី ខណៈម្ចាស់ផ្ទះទៅចំការបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេីតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ បានបង្កឡេីងនៅ​វេលសម៉ោង៨និងង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ៨៣ឆ្នាំ ដោយអគ្គិភ័យបានឆាបឆេះអស់មួយខ្នង រួចក៏រាលដាលដល់ផ្ទះមួយខ្នងទៀត ប៉ុន្តែសមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកងកម្លាំងសមត្ថកិច្ចប្រេីប្រាស់ឡានអស់៥គ្រឿង និងទឹកអស់៨ឡាន ទេីបអាចគ្រប់គ្រងស្ថានការណ៍បានដោយមិនបង្កឲ្យភ្លេីងបន្តឆាបឆេះដល់ផ្ទះអ្នកជិតខាងបន្តទៀតឡេីយ។

តាមប្រភពបញ្ជាក់ទៀតថា នៅព្រឹកហេតុការណ៍នេះម្ចាស់ផ្ទះបានទៅចំការបាត់ស្រាប់តែដល់ម៉ោង៨និង៣០នាទី ថ្ងៃទី​២១​ ខែមីនា នេះ មានការឆ្លងចរន្តអគ្គិសនី បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះនៅលេីផ្ទះ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចស្រុកកងមាសភ្លាមៗ ដេីម្បីជួយអន្តរាគមន៍។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ អគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នង ក្នុងនោះមានមួយខ្នងត្រូវភ្លេីងឆាបឆេះអស់គ្មានសល់ ប៉ុន្តែ ពុំបង្កឲ្យមនុស្សរងរបួសឬគ្រោះថ្នាក់អ្វីឡេីយ ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម