សន្តិសុខសង្គម
ភ្លៀងធ្លាក់ខ្លាំងនៅសៀមរាប បោកបក់រលំប៉ាណូ បាក់សង្កត់មនុស្សម្នាក់ស្លាប់ និងកន្លែងធ្វើពិធីចូលឆ្នាំ ត្រូវខ្យល់កន្ត្រាក់បោកដួលរលំគ្មានសល់
ភ្លៀងធ្លាក់រយៈពេលមួយម៉ោង បណ្ដាលឲ្យកើតនូវហេតុការណ៍ពីរ នៅក្នុងក្រុងសៀមរាប កាលពីរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នេះ។

ភ្លៀង ផ្គរ រន្ទះ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានឆក់យកគ្រឿងតែងលម្អទៅដោយផ្កាភ្ញីភ្លើងចម្រុះពណ៌ រង់ចាំទទួលទេវតាឆ្នាំថ្មី បាក់រលំដល់ដី កាលពីវេលាម៉ោងប្រមាណជាង ៥ ល្ងាច ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ដែលមានទីតាំងលើស្ពានថ្ម ព្រះរាជដំណាក់មាត់ស្ទឹងសៀមរាប ក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយឡែកផ្ទាំងប៉ាណូពាណិជ្ជកម្មមួយយ៉ាងធំ ក៏បានបាក់ធ្លាក់រាបដល់ដីដូចគ្នា។

ទីតាំងកើតហេតុស្ថិតនៅខាងកើតផ្សារលើធំថ្មី ត្រង់ចំណុចភ្លើងស្តុប ស្មាយលីង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្ន ភ្លៀង ផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាត ប៉ាណូ ១ ផ្ទាំងធំ ដែលឆ្លងកាត់ផ្លូវជាតិលេខ ៦ និងមានមនុស្សរងគ្រោះ ចំនួន ២ នាក់ (ប្រុស) ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារបាតុភូតធម្មជាតិនេះបានកើតឡើងមួយប៉ប្រិចភ្នែក។ ចំពោះសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករបួសធ្ងន់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន៕
អត្ថបទ ៖ គឿនវេត













-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


