សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវបង្ក្រាបបានកញ្ឆាក្រៀម២បាវនៅស្រុកគីរីវង់
ជាថ្មីទៀតហេីយនៅស្រុកគីរីវង់ ដែលកញ្ឆាក្រៀមជាង១០គីឡូក្រាមត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវរកឃេីញនិងឃាត់ខ្លួនជនសង្ស័យជាស្ត្រីវ័យជាង៥០ឆ្នាំម្នាក់។

ករណីបង្ក្រាបកញ្ឆាក្រៀមនេះ ធ្វេីឡេីងនៅម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនិយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលជំនាញ តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធីដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ នៅចំណុចរោងបាយខាងក្រោយផ្ទះនៅភូមិចំបក់ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន ស្រ៊ន ភេទស្រី អាយុ៥៧ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិចំបក់ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។ វត្ថុតាងដកហូតបានរួមមាន៖ កញ្ឆាក្រៀមចំនួន០២បាវ ទម្ងន់=១៤គីឡូ២ខាំ(ដប់បួនគឺឡូពីរខាំ ថ្លឹងទាំងសំបក់បាវ )។ ជញ្ជីងថ្លឹងកញ្ឆាចំនួន០១ និងទូរស័ព្ទដៃ០១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថតាកែវដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


